Facebook Twitter Google+ Share

ដើរចេញពីជីវិតរបស់គេឲ្យហើយក៏ល្អដែរ

[Copy link]
467 0
Share
ជឿទៅលើលោកនេះគ្មានអ្វីដែលជាអមតៈឡើយ សូម្បីតែសេចក្តីស្រលាញ់ក៏មានទីបញ្ចប់របស់វាដែរ វាមិនអាចនៅតែល្អបែបនេះរហូតនោះទេ ដូច្នេះកុំបាច់ទៅខ្វល់ច្រើននាំតែសៅហ្មងដល់បេះដូងដែលកំពុងតែប្រេះស្រាំមួយនេះអី បណ្តោយឲ្យវាឈឺចាប់មួយឆាវទៅចុះ ។

Untitled-2.jpg

គិតថាគ្រប់យ៉ាងត្រឹមតែជាក្តីស្រមៃដែលស្ថិតនៅក្នុងការយល់សប្តិ ប៉ុន្តែវាមិនអាចក្លាយជាការពិតបាននោះទេ ហើយវានឹងស្ថិតនៅបែបនេះជារៀងរហូតគ្មានថ្ងៃកែប្រែឡើយ ។ កុំយំឲ្យសោះ កុំទន់ជ្រាយឲ្យសោះ ដើម្បីកុំឲ្យគេមើលងាយយើងអី ។

ដើរចេញពីជីវិតរបស់គេនៅក្នុងពេលវេលានេះឲ្យហើយក៏ល្អដែរ ដើម្បីកុំឲ្យថ្ងៃក្រោយឈឺចាប់ខ្លាំងជាងនេះ ។ បេះដូងនេះបៀបទុក្ខព្រួយលាយឡំជាមួយនឹងការឈឺចាប់យូរពេកហើយ ដូច្នេះគួរណាស់តែស្វែងរកសេចក្តីសុខជូនខ្លួនឯងម្តង ហើយនេះក៏ជាបំណងប្រាថ្នាចុងក្រោយរបស់មនុស្សដែលយើងស្រលាញ់ផងដែរ ៕

អត្ថបទ៖ Jirayu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top