• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

អត្ថប្រយោជន៍ ៤យ៉ាង ដែលអ្នកគួរដឹងពីកីឡាហែលទឹក

[Copy link]
633 0
Share
កីឡាហែលទឹក ជាប្រភេទកីឡាម្យ៉ាងដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយនិងសុខភាពរបស់យើង ។

SA.jpg

ទន្ទឹមនឹងនេះកីឡាហែលទឹកក៏បានផ្តល់នូវគុណសម្បត្តិជាច្រើនដែលយើងគួរតែដឹងក្នុងនោះផងដែរ Kohthmeyសូមលើកយកនូវគុណសម្បត្តិធំៗចំនួន ៤យ៉ាង ដែលអ្នកគួរដឹងជាចាំបាច់៖
១. ការលូតកម្ពស់
ការហាត់ប្រាណដោយហែលទឹកនឹងអាចធ្វើឲ្យលូតកម្ពស់បានយ៉ាងព្រោះយើងបានធ្វើចលនាព្រលែងអស់មួយតួខ្លួនដែលធ្វើឲ្យដងខ្លួនរបស់យើងសន្តោងទាញចេញពីគ្នា។ ម្យ៉ាងទៀតនៅពេលហែលទឹកអ្នកប្រើប្រាស់សាច់ដុំគ្រប់កន្លែងក្នុងរាងកាយរបស់អ្នកទាំងសាច់ដុំជើងសាច់ដុំដៃស្មា ឬត្រគាកក្នុងពេលតែមួយ ដែលអាចឲ្យខ្លួនប្រាណរបស់អ្នកលូតកម្ពស់បានយ៉ាងមានប្រសិទ្ធភាពជាពិសេសគឺកុមារតូចៗតែម្តង
២. ស្រកទម្ងន់យ៉ាងឆាប់រហ័ស
អ្នកត្រូវចំណាយពេល ៣០នាទី ដើម្បីហែលទឹក ព្រោះវាអាចជួយដុតបំផ្លាញកាឡូរីបានយ៉ាងល្អជាងលំហាត់ប្រាណផ្សេងៗមួយចំនួនទៀតបើធៀបនឹងការជិះកង់ ឬការរត់ជាដើម។ ការហែលទឹកអាចសម្រកទម្ងន់បានយ៉ាងល្អ
៣. បញ្ហាសុខភាព
ការហែលទឹក ជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម កាត់បន្ថយសម្ពាធឈាមកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម។ អ្នកដែលហែលទឹកជាប្រចាំ ហាក់មិនសូវកើតមានជំងឺទឹកនោមផ្អែមជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ។
៤. កាត់បន្ថយភាពតានតឹង
ការហែលទឹក មិនត្រឹមតែអាចលាងជម្រះខ្លួនប្រាណបាននោះទេវាថែមទាំងអាចធ្វើឲ្យខួរក្បាលរបស់យើងស្រឡះល្អ កាត់បន្ថយភាពតានតឹងនិងធ្វើអោយប្រព័ន្ធការគិតរបស់លោកអ្នកដំណើរការបានយ៉ាងល្អផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះនូវមានអត្ថប្រយោជន៍ជាច្រើនទៀតដែលលោកអ្នកអាចទទួលបានជាមួយនឹងកីឡាមួយប្រភេទនេះ។ ដូច្នេះសូមកុំមើលរំលងពីគុណសម្បត្តិនៃកីឡាមួយប្រភេទនេះឲ្យសោះ ៕

អត្ថបទ៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top