ជំងឺផ្ដាសាយតែងតែកើតលើកុមារតូចៗភាគច្រើន ដែលធ្វើអោយកុមារខ្លះពិបាកនិងទ្រាំដូចជា ក្ដៅខ្លួន តឹងច្រមុះ និងហៀរសំបោរជាដើម។ ដូច្នេះឪពុកម្ដាយគួរតែប្រុងប្រយត្ន័និងការពារកូនពីជំងឺផ្ដាសាយ ខាងក្រោមនេះគឺជាវិធីការពារកូនអោយជៀសផុតពីជំងឺផ្ដាសាយ៖
1. អ្នកមិនត្រូវអោយកូនរបស់អ្នកបរិភោគចំណីអាហារដែលមានជាតិត្រជាក់ខ្លាំងនោះទេដូចជាការ៉េមត្រជាក់រឺកកខ្លាំងជាដើម វាអាចជាហេតុបណ្ដាលឲ្យកូនអ្នកងាយនឹងកើតជំងឺផ្ដាសាយបាន។
2. អ្នកត្រូវងូតទឹកកូនរបស់អ្នកជាមួយនឹងទឹកក្ដៅឧណ្ណៗ ចៀសវាងការងូតទឹកត្រជាក់ដើម្បីអោយគេទទួលបានអារម្មណ៏កក់ក្ដៅ ដូច្នេះកូនរបស់អ្នកនឹងមិនងាយនឹងកើតជំងឺផ្ដាសាយនោះទេ
3. ឪពុកម្ដាយត្រូវតែស្លៀកពាក់ឲ្យកូន ដោយមិនត្រូវឲ្យខ្យល់ត្រជាក់ប៉ះគេនោះឡើយ។ នៅរដូវរងារអ្នកគួរតែស្លៀកពាក់អាវដៃវែង នឹង ខោជើងវែង ដើម្បីការពារគេពីអាកាសធាតុត្រជាក់
4. អ្នកត្រូវតែឲ្យកូនអ្នកហាត់ប្រាណ ឲ្យបានគ្រប់គ្រាន់ នៅពេលដែលពួកគេធ្វើចលនបញ្ចេញជាតិពុល នោះប្រព័ន្ធការពាររាងកាយរបស់គេនឹងកាន់តែរឹងមាំ ដែលអាចប្រឆាំងនិងជំងឺផ្ដាសាយបាន។
សរុបសេចក្ដីមក ឪពុកម្ដាយ គួរតែយកចិត្តទុកដាក់ទៅលើកូន បើពួកគេមានជំងឺផ្ដាសាយកើតឡើង ចំពោះពួកគេនោះ វាមិនត្រឹមតែពិបាកតែកុមារទេ នេះក៏ជាទុកកង្វល់របស់ឪពុកម្ដាយដែរ ដូច្នេះអ្នកត្រូវចេះការពារនិងថែរក្សាពួកគេអោយបានល្អ។
អត្ថបទដោយ៖ Brave
|
|