• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ដើរលេងតាម ៤ វិធីនេះ ធានាថាសប្បាយនិងមិនអស់លុយច្រើនទៀត

[Copy link]
452 0
Share
មនុស្សយើងអ្នកណាដែលថាមិនចង់ដើរលេង? តែគ្រប់ពេលដើរលេងមកវិញតែងមានអារម្មណ៍ហត់អស់កម្លាំង ថែមទាំងអស់លុយច្រើនទៀត ហើយមានពេលខ្លះដើរលេងមិនសប្បាយទៀតក៏មាន។ ដូចនេះ គន្លឹះខាងក្រោមនេះជាជំនួយក្នុងការដើរលេងកម្សាន្តសម្រាប់ប្រិយមិត្តទាំងអស់គ្នា ៖

Sampleចតុកោងកែង.jpg

១. កំណត់កន្លែងដែលគួរទៅអោយច្បាស់
ប្រសិនអ្នកគ្មានគោលដៅកន្លែងដែលចង់ទៅអោយបានច្បាស់លាស់ វាអាចនឹងចំណាយលុយទទេៗ និងខាតពេលវេលាថែមទៀត។

២. ជៀសវាងការទិញរបស់របរអត់ប្រយោជន៍
ពេលដើរលេងឃើញរបស់ប្លែកៗអ្នកណាមិនចង់ទិញនោះ តែគួរតែគិតថារបស់ទាំងនោះមានប្រយោជន៍ទេ តិចអស់ទាំងលុយថែមទាំងអស់កម្លាំងយួរវាមកទៀត។

៣. កុំចាយវាយខ្ជះខ្ជាយតាមចិត្ត
យូរៗដើរលេងម្តងចំណាយខ្ជះខ្ជាយម្តងមានទៅអីមែនទេ? នៅពេលត្រលប់មកដល់ផ្ទះវិញ ហត់ហើយថែមទាំងអស់លុយច្រើនទៀត នោះអ្នកនឹងស្តាយជាមិនខានប្រសិនអ្នកចំណាយលុយខុសកាលទេសៈ។

៤. រៀបចំម្ហួបអាហារ
ពេលខ្លះដើរលេងចំថ្ងៃបុណ្យទាន ថ្ងៃចុងសប្តាហ៍ ម្ហូបអាហារអាចនឹងឡើងថ្លៃបន្តិចបន្តួចខុសពីថ្ងៃធម្មតា។ អញ្ចឹងបើមានគម្រោងដើរលេង គួរតែរៀបចំម្ហូបពីផ្ទះខ្លះទៅ ព្រោះមិនអស់លុយច្រើន ថែមទាំងញុំាបានច្រើនទៀត៕

អត្ថបទ៖ Queenco


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top