• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

៦ចំណុច របស់មនុស្សស្រីដើម្បីយកចិត្តសង្សារខ្លួនឯង

[Copy link]
1411 0
Share
ដើម្បីចង់ឲ្យមនុស្សដែលយើងស្រលាញ់នៅស្រលាញ់យើងរហូតនោះ យើងត្រូវតែអាននូវចំណុចទាំង៦ ខាងក្រោមនេះ ៖

Untitled-6.jpg

១.ព្យាយាមយល់ពីមនុស្សដែលយើងស្រលាញ់
ធ្វើខ្លួនជាមនុស្សម្នាក់ដែលគេអាចទុកចិត្តបាន និងជាពិសេសធ្វើជាអ្នកប្រឹក្សាផ្ទាល់ខ្លួនរបស់គេ ។

២. ជាមនុស្សមានភាពម្ចាស់ការលើខ្លួនឯង  
មានការសម្រេចចិត្តមួយយ៉ាងច្បាស់លាស់ មានគោលដៅទៅថ្ងៃអនាគតច្បាស់លាស់ និងមានជំហររឹងមាំ ។

៣. ព្យាយាមលើកលែង និងកែប្រែពីកំហុសរបស់គេ
គ្មាននរណាម្នាក់ដែលមិនធ្លាប់មានកំហុសនោះទេ សំខាន់ត្រូវតែចេះលើកលែង និងនិយាយសម្របសម្រួលរាល់កំហុសទាំងឡើយ ដើម្បីអោយគេអាចមានឱកាសក្នុងការកែប្រែ ។

៤. ធ្វើជាមនុស្សស្រីដែលធ្វើឲ្យគេនៅជាមួយមានអារម្មណ៍សប្បាយចិត្ត
ឧស្សាហ៍ញញឹមពេលនៅក្បែរគេ ធ្វើឲ្យគេមានអារម្មណ៍ថារីករាយនៅពេលដែលនៅជាមួយយើង ។

៥. ទុកសិទ្ធ និងពេលវេលាផ្ទាល់ខ្លួនរបស់គេ
មិនគួររករឿងប្រចណ្ឌច្រើននោះទេ វាធ្វើឲ្យគេមានអារម្មណ៍ថាធុញទ្រាន់ជាមួយយើង ផ្តល់សិទ្ធអោយគេធ្វើរឿងដែលគេចង់ធ្វើខ្លះ មិនគួរឲ្យគេធ្វើតាមតែចិត្តរបស់យើង និងធ្វើដើម្បីយើងច្រើនពេកទេ ។

៦. ធ្វើរឿងដែលធ្វើអោយគេភ្ញាក់ផ្អើលនៅក្នុងថ្ងៃពិសេសរបស់គេ
មនុស្សប្រុសក៏មានអារម្មណ៍ចង់បានភាពរំភើបភ្ញាក់ផ្អើលដូចមនុស្សស្រីយើងដែរ គេនឹងចងចាំហើយរឹតតែស្រលាញ់យើងនៅពេលយើងបានធ្វើបែបនេះជាមួយគេ ព្រោះគេនឹងគិតថាយើងបានទុកគាត់ជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់យើង ៕  

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top