• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

តោះ! ចែកគ្នាដឹងពីសុខភាពផ្លូវភេទបុរស

[Copy link]
907 0
Share
បុរសជាច្រើនតែងមានការព្រួយបារម្ភពីបញ្ហាសុខភាពផ្លូវភេទ។ ក៏ប៉ុន្តែបុរសភាគច្រើនតែងមានការអៀនខ្មាសចំពោះការជួបផ្ទាល់ជាមួយនឹងគ្រូពេទ្យ ដូច្នេះវាជាបញ្ហាមួយផងដែរដែលអាចធ្វើឱ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។

3.jpg

ខាងក្រោមនេះកោះថ្មីនឹងបង្ហាញអ្នកពីវិធីរក្សាសុខភាពប្រដាប់ភេទ៖

+ ការថែរក្សាលិង្គ
អ្នកត្រូវរក្សាអនាម័យល្ល្អចំពោះប្រដាប់បន្តពូជរបស់អ្នក ដើម្បីជួយកាត់បន្ថយឱកាសនៃការវិវត្តន៍បញ្ហាមួយចំនួនដូចជា ការរលាកស្បែក និងការឆ្លងមេរោគទូទៅ ។ បុរសភាគច្រើនគិតថាខ្លួនបានដឹងពីជំហានដើម្បីថែទាំលិង្គឱ្យមានសុខភាពល្អ ប៉ុន្តែវាមិនដែលបង្ហាញសញ្ញាឱ្យអ្នកដឹងអំពីការអនុវត្តល្អបំផុតនោះទេ ដូច្នេះអ្នកនៅតែមិនមានអំណះអំណាងច្បាស់លាស់ដើម្បីដឹងពីការថេទាំបានល្អនោះដែរ ។ គោលការណ៍ជាមូលដ្ឋានដូចគ្នានឹងការអនុវត្ត បើអ្នកមានស្បែកគ្របក្បាលលិង្គ ឬត្រូវបានកាត់ស្បែកចោល ។

+ មានអ្វីដែលអ្នកអាចធ្វើដើម្បីថែរក្សាខ្លួនអ្នក?
- អ្នកត្រូវលាងសម្អាតលិង្គរបស់អ្នកដោយថ្នមៗជារៀងរាល់ថ្ងៃដោយប្រុងប្រយ័ត្ន ទាញថយក្រោយ និងសម្អាតក្រោមស្បែកគ្របក្បាលលិង្គក៏ដូចជាចុងលិង្គរបស់អ្នកដោយប្រើតែទឹកនិងសាប៊ូតិចតួចប៉ុណ្ណោះ ។ កុំដុសខាត់តំបន់ដែលមានភាពរសើប ។
- ធ្វើឱ្យប្រាកដថាអ្នកបានសម្អាតដោយថ្នមនៅចុងលិង្គរបស់អ្នក តំបន់ក្រោមស្បែកគ្របក្បាលលិង្គ និងលិង្គរបស់អ្នក ។ ដាក់ស្បែកគ្របក្បាលលិង្គនៅលើចុងលិង្គមុនពេលដាក់នៅលើខោទ្រនាប់របស់អ្នក ។
- ត្រូវប្រាកដថាខោអាវរបស់អ្នកត្រូវបានលាងសម្អាតយ៉ាងប្រុងប្រយ័ត្ននិងស្អាតមុនពេលពាក់ ។
- ត្រូវប្រាកដថាអ្នកលាងដៃមុនពេលអ្នកប៉ះលិង្គរបស់អ្នក ។ ជាពិសេសប្រសិនបើអ្នកកំពុងដោះស្រាយបញ្ហាអ្វីមួយដែលអាចធ្វើឱ្យលិង្គរបស់អ្នករលាកដូចជាសារធាតុគីមីម្ទេស ឬកំដៅ ៕



អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top