• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ការកែច្នៃភេសជ្ជៈរសជាតិប៉ោម និងប្រទាលកន្ទុយក្រពើ

[Copy link]
391 0
Share
ផ្លែប៉ោម គឺជាផ្លែឈើមួយប្រភេទដែលមានការទទួលស្គាល់ពីអតិថិជន និងមានការពេញនិយមផងដែរនៅលើទីផ្សារនាពេលបច្ចុប្បន្ន ម្យ៉ាងវិញទៀតនៅពេលយើងញាំ វាអាចជួយផ្ដល់ថាមពលដល់យើងផងដែរពីព្រោះនៅក្នុងផ្លែប៉ោម គឺសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជាកាបូហ៊ីដ្រាត សូដ្យូម ប៉ូតាស្យូម ហ្វាយប័រ វីតាមីនជាច្រើន ព្រមជាមួយនិងកាល់ស្យូម ម៉ាញេស្យូម និង Iron ផងដែរ ។ ផ្លែប៉ោម ភាគច្រើនគឺមានការនាំចូលពីបណ្ដាលប្រទេសមួយចំនួនដូចជា ថៃ វៀតណាម ចិន អាមេរិក និងប្រទេសផ្សេងៗទៀត ។

Untitled-2.jpg
ផ្លែប៉ោម គឺជាផ្លែឈើមួយដែលត្រូវបានគេនិយមដាំស្ទើរតែគ្រប់ប្រទេសនៅក្នុងពិភពលោក ។ វាមានដើមកំណើតដំបូងនៅតំបន់អាស៊ីកណ្តាល ហើយត្រូវបានគេដាំអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ។ វាក៏ត្រូវបាននាំយកទៅដាំនៅសហរដ្ឋអាមេរិកខាងជើងដោយពួកអាណានិគមអឺរ៉ុប ។ ផ្លែប៉ោម គឺជាផ្លែឈើម្យ៉ាងមានរសជាតិផ្អែមឆ្ងាញ់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Malus domestica និងគ្រួសារ Rosaceae ។
ប្រទាលកន្ទុយក្រពើ ក៏ត្រូវបានគេស្គាល់ឈ្មោះថា Aloe vera និងគ្រួសារ Xanthorrhoeaceae ។ Aloe vera គឺជារុក្ខជាតិមួយនិយមមួយប្រភេទដែលគេតែងតែប្រើប្រាស់ជាឱសថ ដែលអាចព្យាបាលជំងឺផ្សេងៗដូចជាដំបៅនៅក្នុងក្រពះនិងពោះវៀន កាត់បន្ថយការរលាកក្នុងពោះវៀនធំ និងជំងឺរលាកផ្សេងទៀតនៃពោះវៀន ។ លើសពីនេះទៀតវាក៏អាចបង្កើនបាក់តេរីដែលល្អនៅក្នុងពោះវៀនដើម្បីជួយរំលាយអាហារឲ្យបានល្អ ។


១. គោលបំណង
ដោយយល់ឃើញថាវត្ថុធាតុដើមទាំងពីរនេះមានសារៈសំខាន់ និងអាចកែច្នៃបានជាផលិតផលច្រើនប្រភេទទើប Kohthmey លើកឡើងពី “ការកែច្នៃភេសជ្ជៈរសជាតិផ្លែប៉ោម និងប្រទាលកន្ទុយក្រពើ” ។

២. សមាសធាតុគីមី និងសារធាតុចិញ្ចឹមនៅក្នុងផ្លែប៉ោម និងប្រទាលកន្ទុយក្រពើ
ក. សមាសធាតុគីមីក្នុងក្នុងផ្លែប៉ោម
• សារធាតុចិញ្ចឹម               បរិមាណ
- កាបូហ៊ីដ្រាត                  ២១ក្រាម
- កាឡូរី                         ៨១គីឡូកាឡូរី
- ហ្វៃប៊ឺ                          ២១មីលីក្រាម
- កាល់ស្យូម                    ១០មីលីក្រាម
- វីតាមីនសេ                    ៧៣មីលីក្រាម
- វីតាមីនអា                     ៤IU

ខ. សមាសធាតុគីមីក្នុងបន្ទាលកន្ទុយក្រពើ
• សារធាតុចិញ្ចឹម               បរិមាណ
- ទឹក                            ៨៨.៣ក្រាម
- ថាមពល                      ៤៩ក្រាម
- ខ្លាញ់                          ០៦ក្រាម
- ផេះ                            ២មីលីក្រាម
- ជាតិសរសៃ                   ២មីលីក្រាម
- កាបូហ៊ីដ្រាត        ​      ​    ១០.៩មីលីក្រាម
- កាល់ស្យូម                ​​​​    ៣១មីលីក្រាម
- ផូស្វ័រ                       ​    ៣មីលីក្រាម

៣. វត្ថុធាតុដើម និងសម្ភារៈក្នុងការកែច្នៃ
វត្ថុធាតុដើម
-​ ផ្លែប៉ោម
-​ ប្រទាលកន្ទុយក្រពើ
-​ ស្ករស
- ទឹក
-​ អាស៊ីតស៊ីទ្រីច

សម្ភារៈកែច្នៃ
- កញ្ច្រែង
- ចានដែក
- ចង្រានហ្គាស
- ឆ្នាំង     
- ដបកែវ
- វែក
- ជ្រុញ

៤. ដំណើការកែច្នៃ
ដំណាក់កាលទី១: ដំបូងត្រូវជ្រើសរើសយកនូវប៉ោមខៀវ និងប្រទាលកន្ទុយក្រពើដែលមានទំហំល្មម គ្មានស្នាមជាំ គ្មានស្នាមរបួស និងភាពស្អុយរលួយ ។ ហើយបើកាន់តែល្អជាងទៅទៀតនោះ ប៉ោម និង ប្រទាលកន្ទុយក្រពើ គឺត្រូវតែស្រស់ និងមានលក្ខណៈសមស្របដោយមិនមានភាពចាស់ពេក និងមិនខ្ចីពេក ។
ដំណាក់កាលទី២: ក្រោយពេលដែលជ្រើសរើសវត្ថុធាតុដើមរួច ចំណុចដែលចាប់ផ្ដើមគឺត្រូវយកវាទៅលាងសម្អាតឲ្យបានស្អាតបន្ទាប់មកយកវាមកចិត ដោយផ្លែប៉ោមគឺគ្រាន់តែយើងយកវាមកពុះជា៤ ហើយយកចេញតែផ្នែកកណ្ដាលបន្តិចតែប៉ុណ្ណោះ រីឯប្រទាលកន្ទុយក្រពើវិញ គឺចាំបាច់ត្រូវតែយកវាមកចិតសម្បកចេញ ហើយនៅក្នុងកំឡុងពេលចិតនេះផងដែរត្រូវតែមានការប្រុងប្រយ័ត្នដើម្បីកុំឲ្យមានការជាប់សាច់ ឬរលាត់ផ្សេងៗ ។
ដំណាក់កាលទី៣: ក្រោយមកទៀតនោះគឺត្រូវចាប់ផ្ដើមយកវត្ថុធាតុដើមទាំងពីរមកចិតជាចម្រៀកតូចៗដែលមានទំហំប៉ុនៗគ្នា ត្រូវត្រូវចៀសវាងបរិមាណមួយតូចឬមួយធំ ដើម្បីជាភាពងាយស្រួលក្នុងការកិន និងមានភាពសមល្មមសម្រាប់មាត់ដប ។
ដំណាក់កាលទី៤: ក្រោយពីរៀបចំចិតវត្ថុធាតុដើមទាំងពីររួចរាល់នោះគឺយើងចាប់ផ្ដើមយកសាច់ប៉ោមមកធ្វើការកិនជាមួយនិងម៉ាស៊ីនកិនដោយមានការបន្ថែមជាមួយនិងបរិមាណទឹក ។ ដោយឡែកសាច់ប្រទាលកន្ទុយក្រពើ គឺត្រូវបានរក្សាទុកដដែលដើម្បីបន្ថែមទៅលើភេសជ្ជៈប៉ោម ។
ដំណាំក់កាលទី៥: បន្ទាប់ពីធ្វើការកិននូវសាច់ប៉ោមរួចមកនោះ គឺយើងចាប់ផ្ដើមយកវាមកធ្វើការច្រោះដើម្បីដកចេញនូវការសំណល់ដែលសល់ពីសាច់ប៉ោម ។
ដំណាក់កាលទី៦: ក្រោយពីធ្វើការច្រោះចេញនូវកាកសំណល់រួចមកនោះ យើងចាប់ផ្ដើមយកវាមកធ្វើការស្ងោរម្ងាស់ជាមួយនឹងចង្ក្រានហ្គាសដែលផ្ដល់កម្ដៅគ្រប់គ្រាន់រហូតដល់សីតុណ្ហភាព ៧០អង្សាសេ ទើបចាប់ផ្ដើមដាក់ស្ករសចូល រួចទុករហូតដល់ពុះរយៈពេល ១នាទី ។
ដំណាក់កាលទី៧: បន្ទាប់ពីវាពុះរួច យើងចាប់ផ្ដើមដាក់បញ្ចូលនូវសាច់ប្រទាលកន្ទុយក្រពើចូល ហើយរក្សាទុករហូតដល់ពុះរយៈពេល ១នាទី ទៀត ។ ហើយនៅក្នុងដំណើការនេះផងដែរតែងតែមានការបន្ថែមអំបិលបន្តិច ដើម្បីឲ្យភេសជ្ជៈកាន់តែមានរសជាតិឆ្ងាញ់ជាការស្រេច រួចយកវាទៅច្រកបញ្ចូលទៅក្នុងដបកែវ ។
ដំណាក់កាលទី៨: ចំពោះការច្រកផលិតផលសម្រេចមានពីរគឺ ការច្រកឆៅ និងការច្រកឆ្អិន ។ ក៏ប៉ុន្តែនៅក្នុងដំណើរការនេះដែរបានជ្រើសរើសយកនូវការច្រកឆ្អិនដោយគ្រាន់តែយើងដួសវាជាមួយនឹងវែកអាលុយមីញ៉ូមហើយច្រកចូលទៅក្នុងដបជាមួយនឹងជីឡាវ រួចបិទគម្របជាការស្រេច ៕

អត្ថបទដោយ ៖ HooTa

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top