• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ដឹងអត់កន្លែងរ៉ូមែនទិកទាំង ៧ ក្នុងប្រទេសកម្ពុជានៅណាខ្លះ?

[Copy link]
351 0
Share
ក្នុងប្រទេសកម្ពុជាក៏មិនចាញ់ប្រទេសផ្សេងៗដែលកន្លែងទាំងនោះសុទ្ធសឹងតែជាតំបន់ទេសចរណ៍ធម្មជាតិ រ៉ូមែនទិកជាមួយនឹងទេសភាពស្អាតៗ។ កន្លែងទាំង ៦ ខាងក្រោមនេះពិតជារ៉ូមែនទិកមែនក្នុងប្រទេសកម្ពុជា ៖

Untitled-1.jpg

១. សៀមរាប
ក្នុងខេត្តសៀមរាបពិតជាសម្បូរទៅដោយកន្លែងដើរជាច្រើនដូចជា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទជាច្រើនទៀត។ តំបន់ទាំងនោះសុទ្ធសឹងតែជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្រាយនាពេលរសៀល។

1.jpg

២. កោះរ៉ុង
កោះរ៉ុងជាតំបន់ទេសចរណ៍មួយក្នុងខេត្តព្រះសីហនុ និងជាកោះដែលល្បីមួយផងដែរក្នុងប្រទេសកម្ពុជា។ បើនិយាយពីទេសភាពវិញមិនចាញ់នឹងកោះដទៃទៀតនៅឯក្រៅប្រទេសឡើយ។

2.jpeg

៣. កែប
បើនិយាយពីកែបវិញ បរិយាកាសស្ងប់ស្ងាត់ ទឹកសមុទ្រមិនសូវមានរលកព្រោះវាព័ទ្ធជុំវិញដោយកោះជាច្រើន។ បើនិយាយពេលរសៀលវិញពិតជាស្រស់ស្រាយរ៉ូមែនទិកជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ខ្យល់អាកាសត្រជាក់។

3.jpg

៤. កោះកុង
កោះកុងក៏មិនអន់ដែល នៅទីនោះសម្បូរទៅដោយព្រៃប្រឹក្សា ព្រៃកោងកាងជាច្រើនធ្វើឲ្យតំបន់មួយនេះពិតជារ៉ូមែនទិក។

4.jpg

៥. មណ្ឌលគិរី
ខេត្តមណ្ឌលគិរីហ៊ុមព័ទ្ធទៅដោយព្រៃឈើ ដើមឈើតូចធំ និងរុក្ខជាតិផ្សេងៗទៀតសុទ្ធសឹងតែជាពណ៍ខៀវស្រងាត់ អមជាមួយនឹងអាកាសធាតុត្រជាក់ស្ងប់ស្ងាត់។

5.jpg

៦. កំពត
កំពតជាខេត្តដែលមានចម្ងាយប៉ុន្មានពីក្រុងភ្នំពេញ ប៉ុន្តែបើនិយាយពីទេសភាពវិញសុទ្ធសឹងតែជាធម្មជាតិ និងសម្បូរទៅដោយរីហ្សតប្រណិតៗជាច្រើនតាមមាត់ព្រែក។

6.jpg

៧. កោះសង្សារ
ទោះតម្លៃកប់បន្តិចមែន ប៉ុន្តែកន្លែងមួយនេះមិនចាញ់កោះដទៃល្បីៗក្រៅប្រទេសទេ អាចនិយាយបានថាកោះមួយនេះប្រៀបបានដូចជាឋានសួគ៌ក្រោមមេឃដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅកម្សាន្ត៕

7.jpg

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top