• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីសាស្ត្របណ្តុះសណ្តែកនៅក្នុងក្រឡយ៉ាងមានប្រសិទ្ធភាព គួរឲ្យចង់អនុវត្តន៍តាម

[Copy link]
663 0
Share
សណ្តែកបណ្តុះ ជាប្រភេទអាហារដែលមិនត្រឹមតែសម្បូរទៅដោយជីវជាតិសម្រាប់មនុស្សក្នុងការបរិភោគប៉ុណ្ណោះទេ តែវានៅមានប្រសិទ្ធភាពជួយបន្ថយកម្តៅខ្លួនប្រាណបានយ៉ាងល្អថែមទៀតផង ។ សណ្តែកបណ្តុះជាពន្លករុក្ខជាតិដែលដុះចេញពីគ្រាប់សណ្តែកបន្ទាប់ពីត្រូវបានគេបណ្តុះក្នុងរយៈពេលកំណត់ណាមួយ ។

Untitled-1.jpg

សណ្តែកបណ្តុះជាទូទៅមានសភាពស្រួយ ទន់ ដែលជាលទ្ធផលនៃដំណើរការបណ្តុះ ហើយក៏ជាគ្រឿងផ្សំធ្វើជាម្ហូបដែលសម្បូរទៅដោយអាហារូបត្ថម្ភខ្ពស់សម្រាប់ទ្រទ្រង់រាងកាយបានយ៉ាងប្រសើរ ព្រោះវាបានសំយោគទៅជា Glucose និង Fructose (ស្ករក្នុងទម្រង់ដើម) ។

12961645_1046887885357862_8665543205517479557_n.jpg

ដើម្បីមានភាពងាយស្រួលនៅក្នុងការបណ្តុះសណ្តែកបណ្តុះនោះ ថ្ងៃនេះ Kothmey នឹងលើកយកនូវវិធីសាស្ត្រមួយចំនួនសម្រាប់ប្រិយមិត្តដែលមិនមានទីធ្លាធំទូលាយសម្រាប់ការដាំដុះផ្ទាល់នៅលើដី ដោយប្រិយមិត្តក៏អាចបណ្តុះសណ្តែកមួយប្រភេទនេះនៅក្នុងប្រអប់ ដបជ័រ ក៏ក្រឡកែវបានយ៉ាងងាយ ដោយមិនចាំបាច់ចំណាយទីធ្លាដាំដុះច្រើននោះទេ ។ វិធីសាស្ត្រនៅក្នុងការបណ្តុះរួមមាន៖
១. លាយទឹកក្តៅឧណ្ហៗ ដោយនៅក្នុងនោះត្រូវមានទឹកក្តៅ ៣ភាគ និងទឹកត្រជាក់ ៤ភាគ

២. យកគ្រាប់សណ្តែកបាយត្រាំនៅក្នុងទឹកក្តៅដែលបានលាយរួចជាស្រេចនោះចំនួន ៣០នាទី ទៅ ១ម៉ោង ដើម្បីឲ្យវាដាស់នូវដំណេកគ្រាប់ដែលបានដេកជាយូរមកហើយនោះ ។

៣. បន្ទាប់ពីត្រាំក្នុងទឹកគ្រប់ចំនួនកំណត់ហើយ ត្រូវយកគ្រាប់សណ្តែកបាយចេញហើយច្រកចូលទៅក្នុងប្រអប់បិទមាត់ឲ្យជិត ដាក់នៅក្នុងទីកន្លែងដែលហប់ ពុំមានខ្យល់ត្រជាក់ ដោយត្រូវយកក្រណាត់គ្រប់ពីលើបន្ថែមទៀតឲ្យបានជិតល្អ ។

៤. ជារៀងរាល់ព្រឹកត្រូវតែចាក់ទឹកធម្មតាចូលឲ្យពេញ ហើយសម្រិតទឹកនោះចេញវិញភ្លាមៗឲ្យអស់ដោយគ្រាន់តែធ្វើឲ្យមានសំណើមទៅដល់គ្រាប់សណ្តែក រួចបិទគ្របដបឲ្យជិត គ្រប់ក្រណាត់ទុកវិញដូចដើម ។

៥. រហូតដល់ពេលល្ងាចត្រូវធ្វើដូចចំណុចទី៤ ជាថ្មីម្តងទៀតជារៀងរាល់ថ្ងៃ ។ មួយថ្ងៃត្រូវធ្វើបែបនេះ ២ដង ព្រឹក ១ដង និងល្ងាច ១ដង ជាការស្រេច ។

៦. បន្ទាប់ពីយើងបានចំណាយពេលធ្វើបែបនេះជារៀងរាល់ថ្ងៃ រយៈពេល ៣ ទៅ ៤ថ្ងៃក្រោយ សណ្តែកនឹងដុះធាត់ល្អ អាចឲ្យយើងយកមកលាងសម្អាតបរិភោគបានយ៉ាងឆ្ងាញ់ពិសា ។

12977105_1046888232024494_7277401958317160074_o.jpg

ចំណុចដែលត្រូវផ្តោតសំខាន់នោះយើងត្រូវដឹងថា ទឹកត្រជាក់ពេកអាចធ្វើឲ្យសណ្តែករួញ មិនដុះល្អ ហើយប្រសិនបើទឹកក្តៅពេក នាំឲ្យឬសសណ្តែករលួយ ដូច្នេះរាល់ពេលដែលចាក់ទឹកចូលជារៀងរាល់ថ្ងៃត្រូវតែធម្មតា មិនត្រជាក់ និងមិនក្តៅ ។ ចំណែកឯកន្លែងដែលហប់មិនមានខ្យល់អាកាសចេញចូលនោះ នោះនឹងធ្វើឲ្យសណ្តែកដុះកាន់តែល្អ ។ ដូច្នេះប្រិយមិត្តរបស់ Kothmey ក៏អាចសាកល្បងវិធីសាស្ត្រនៅក្នុងការបណ្តុះសណ្តែកតាមរយៈអត្ថបទមួយនេះបាន នឹងទទួលបានផលហួសពីការរំពឹងទុកជាមិនខានឡើយ ៕


12963690_1046887522024565_4076861048219203984_n.jpg

អត្ថបទ៖ Hoota

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top