• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីសាស្រ្តងាយៗក្នុងការកែច្នៃជេមម្នាស់

[Copy link]
641 0
Share
បច្ចុប្បន្ននេះប្រជាជនកើនឡើងជាលំដាប់នាំឱ្យកើតមាននូវតម្រូវការផ្នែកចំណីអាហារកាន់តែច្រើនសន្ធឹកសន្ធាប់ ។ ប្រទេសជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខស្បៀង ។ សន្តិភាពស្បៀង គឺជា "ការផ្គត់ផ្គង់បរិមាណអាហារអោយបានគ្រប់គ្រាន់ដើម្បីលុបបំបាត់នូវអត្រាការអត់ឃ្លាន"។

ចំណែកឯសុវត្ថិភាពស្បៀងគឺជា "ការគិតអំពីគុណភាពផលិតផលអាហារ គុណភាពរបស់ផលិតផលអាហារ ដែលមិនមានការប៉ះពាល់អ្វីទាំងអស់ដល់អ្នកប្រើប្រាស់ទាំងពេលបរិភោគ និងក្រោយពេលបរិភោគរួច" ។

r10eV5X_Qls (1).jpg

ម្នាស់ គឺជាដំណាំមួយប្រភេទដែលមានសារៈសំខាន់ ហើយមានច្រើននៅតាមតំបន់ត្រូពិច ។ ផ្លែម្នាស់ ត្រូវបានបរិភោគបានទាំងស្រស់ ឬប្រើប្រាស់សម្រាប់ធ្វើជាសម្ល និងជាវត្ថុធាតុដើមសម្រាប់ផលិតផលកសិឧស្សាហកម្មផ្សេងៗដូចជា  ផលិតផលអាល់កុល ទឹកខ្មេះ ដំណាប់ជេម និងទឹកដម ជាដើម ។

បើនិយាយពីជេម គឺជាការកែច្នៃពីកាកសំណល់នៃផ្លែឈើដែលធ្វើការដាក់គ្រឿងផ្សំ ហើយប្រើកម្តៅសម្រាប់ធ្វើប្រព្រឹត្តិកម្មដើម្បីឱ្យវាក្លាយទៅជាខាប់ ។ ដើម្បីជម្រុញឱ្យមានការយល់ដឹងកាន់តែទូលំទូលាយពីការកែច្នៃនេះ Kohtmey ក៏បានស្រាវជ្រាវអំពីការកែច្នៃ "ជេមម្នាស់" ដើម្បីយកបទពិសោធន៍មកចែកជូនប្រិយមិត្តទាំងអស់គ្នាស្វែងយល់ផងដែរ ។

shutterstock_216474037.jpg

១. សារធាតុចិញ្ចឹមនៅក្នុងផ្លែម្នាស់
សារធាតុចិញ្ចឹមជាច្រើននៅក្នុងផ្លែម្នាស់មានដូចជា ប្រូមេលីន កាបូនហ៊ីដ្រាត ប្រូតេអុីន សូដ្យូម ប៉ូតាស្យូម កាល់ស្យូម និងវីតាមីនមួយចំនួនដូចជា: A,C,E,K  ។ ក្រៅពីនេះប្រមេលីន ត្រូវបានគេយកទៅប្រើក្នុងវិស័យវេជ្ជសាស្រ្តសម្រាប់ព្យាបាលជំងឺផ្សេងៗ ជួនកាលគេក៏បានដាំវាយកសរសៃដើម្បីយកធ្វើជាអំបោះ ។

២. ដំណើរការកែច្នៃជេមម្នាស់
ក. វត្ថុធាតុដើម និងសម្ភារៈកែច្នៃ

- ម្នាស់ កាំបិត ម៉ាស៊ីនទឹកក្រឡុក ចង្រ្កានហ្គាស ខ្ទះ វែក និងចង្រ្កានហ្គាស

ខ. ដំណាក់កាលកែច្នៃជេមម្នាស់
ដំណាក់កាលទី១៖ ចិតម្នាស់ឲ្យស្អាតរួចលាងទឹក បន្ទាប់មកចិតជាចំណិតតូចៗ រួចយកទៅក្រឡុកក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់ ។
ដំណាក់កាលទី២៖ យកម្នាស់ដែលចិតរួចចាក់ទៅចម្អិនក្នុងខ្ទះ ហើយត្រូវកូរវារហូតទាល់តែក្លាយទៅជាកំហាប់ (ខាប់) ។
នៅពេេលដែលចម្អិនរួចយើងគួរដួសវាដាក់ក្នុងក្រឡមួយដើម្បីរក្សាទុកនៅក្នុងទូទឹកកក ។ ជេមយើងអាចញាំជាមួយនិងនំប័ុងឫជាមួយអ្វីផ្សេងក៏បាន​ ៕

superthumb.jpg

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top