• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

មនុស្សស្រីខានមានស្នេហាយូរ ប្រែទៅជាមនុស្សបែបណា?

[Copy link]
2050 0
Share
រវាងមនុស្សស្រីមានស្នេហា និងមនុស្សស្រីដែលខានមានស្នេហាយូរអាចនិយាយបានថាមានភាពខុសគ្នាដាច់ស្រលះតែម្តង។ ៥ ចំណុចខាងក្រោមនេះជាអាការៈរបស់មនុស្សស្រីខានមានស្នេហាយូរ ៖

Sampleចតុកោងកែង.jpg

១. ស្ទើរតែលែងខ្វល់ពីរឿងស្នេហា
ខ្លាចឈឺចាប់ជាន់ដំបៅចាស់មិនហ៊ានទទួលយកស្នេហ៍ថ្មី និងមានអារម្មណ៍លែងទុកចិត្តមនុស្សប្រុសតែម្តង ទោះបុរសនោះល្អយ៉ាងណាក៏ដោយ។

២. គិតរឿងរកលុយសំខាន់ជាង
គ្មានស្នេហាក៏គ្មានបញ្ហា កុំអោយតែអត់លុយចាយទៅបានហើយ ទើបយូរៗទៅធ្វើអោយមនុស្សស្រីលែងខ្វល់រឿងស្នេហា គិតតែធ្វើការរកលុយ។

៣. ដើរហើរគ្មានខ្វល់
ពេលខ្លះឯកាបន្តិច ប៉ុន្តែសេរីភាពពេញលេញចង់ដើរទៅណាក៏មិនបាច់សុំ មិនបាច់ប្រាប់ ឬ មានអ្នកសួរនាំអ្វីច្រើនដែរ។

៤. នាងរឹងមាំជាងមុន
មនុស្សស្រីដែលគ្មានស្នេហាភាគច្រើនជាមនុស្សស្រីរឹងមាំ និងមិនងាយជឿនឹងសម្តីអ្នកណាងាយៗឡើយ។

៥. ទំនាក់ទំនងល្អក្នុងសង្គម
ពេលនាងនិយាយស្តីទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមិនបាច់ខ្វល់ ហើយក៏មិនខ្លាចអ្នកណាប្រច័ណ្ឌដែរ៕

អត្ថបទ៖ Queenco


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top