• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

វិធី 3 យ៉ាងបញ្ឈប់កុមារពីការនិយាយដើមអ្នកដទៃ

[Copy link]
486 0
Share
ឪពុកម្ដាយគ្រប់រូបតែងតែប្រាថ្នាចង់ចិញ្ចឹមកូននិងអោយកូនធំដឹងក្ដី ប្រកបដោយសុជីវធម៏ សុភាពរាបសារ ចេះគោរពស្រលាញ់អ្នកដទៃ ប៉ុន្ដែផ្ទុយទៅវិញឪពុកម្ដាយចំនួនមានការខកចិត្ត ដោយសារតែកូនរបស់ពួកគាត់ មិនមានសុជីវធម៏ល្អគ្រប់គ្រាន់ ដូចជាចេះខ្សឹបខ្សាវ និយាយដើម អ្នកដទៃ ជាដើម។ បើកូនរបស់អ្នកមិនអត្តចរិតមិនល្អដូច្នេះ តើអ្នកគួរបញ្ឈប់ពួកគេតាមវិធីណា?
ខាងក្រោមនេះគឺជាវិធីបញ្ឈប់កុមារពីការនិយាយដើមអ្នកដទៃបាន៖

Gossip baby.jpg

1. នៅពេលដែលកុមារទៅសាលារៀន អ្នកគួរតាមមើលសកម្មភាពពេលគេកំពុងរៀន ប្រសិនបើគេឧស្សាហ៍និយាយច្រើនជាមួយមិត្តភក្តិ នោះពួកគេអាចនឹងមានការវិវត្តនិងឈានដល់ការនិយាយដើមអ្នកដទៃជាមិនខាន នេះគឺជាអាក្បកិរិយាមិនល្អចំពោះកុមារឡើយ ដូច្នេះអ្នកគួរតែអប់រំពួកគេអោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
2. មើលអត្តចរិតមិត្តភក្តិរបស់កូនអ្នក បើចរិតកុមារទាំងនោះមានចរិតឈ្លើយ និយាយមិនមានការគួរសម ឬ នាំកូនអ្នកនិយាយគ្នាច្រើនក្នុងពេលកំពុងសិក្សា អ្នកមិនត្រូវអោយកូនអ្នករាប់អានធ្វើជាមិត្តភក្តិជាមួយទៀតឡើយ។
3. អ្នកមិនត្រូវធ្វើជាគំរូដល់កូនរបស់អ្នកដោយមានកាយវិការខ្សឹបខ្សាវ មិនត្រូវលាតត្រដាងអំពីរឿងផ្ទាល់ខ្លួនរឺព័ត៌មាន អ្នកដទៃអោយកូនអ្នកដឹងនោះទេ អ្នកត្រូវលាក់បាំងពីពួកគេ ពុំដូច្នេះកូនអ្នកនិងចេះយករឿងនោះទៅនិយាយត ប្រាប់អ្នកដទៃមិនខានឡើយ។

អត្ថបទ៖ Brave

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top