• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

អ្វីជាការផ្លាស់ប្តូរប្រេងប្រអប់លេខ?

[Copy link]
284 0
Share
ជាទូទៅការផ្លាស់ប្ដូរប្រេង ATF គឺត្រូវបង្ហូរប្រេងចេញពីទម្រប្រេងដោយដោះទម្រប្រេងចេញ (transmission pan) ហើយផ្លាស់ប្ដូរតម្រង (replace filter) បន្ទាប់មកបំពាក់ទម្រប្រេងវិញ ហើយចាក់ប្រេងប្រអប់លេខថ្មីចូលតាមបំពង់ប្រេងប្រអប់លេខ ដោយប្រើសម្រាប់ដោតម៉ាកគេត៍ប្រេង(dipstick)

Untitled-1.jpg

ត្រូវជ្រើសរើសប្រេង ATF ដោយយោងលើឯកសាររបស់រោងចក្រផលិតឡាន (vehicle manufacturer) សូមមើលសៀវភៅប្រើប្រាស់រថយន្ត (owner manual) ។ ប្រេង ATF ក៏តែងតែណែនាំ នៅលើម៉ាកគេត៍ប្រេងប្រអប់លេខផងដែរ (transmission dipstick)

ណែនាំ ៖ មានប្រេងប្រអប់លេខសំយោគ (synthetic ATF) ដែលបានផលិតឡើង ដោយក្រុមហ៊ុនផ្សេងៗ ក្រៅពីរោងចក្រផលិតឡាន នៅក្នុងផ្នែកក្រោយការលក់ (aftermarket) ។ ប្រភេទប្រេងទាំងអស់នោះ ក៏ត្រូវបានណែនាំឲ្យប្រើប្រាស់ជាមួយម៉ូឌែលរថយន្តទំនើបៗ នាពេលសព្វថ្ងៃនេះ ។ មុននឹងជ្រើសរើសប្រភេទប្រេងប្រអប់លេខទាំងនោះ ត្រូវយោងលើការណែនាំ នៅលើស្លាកសញ្ញារបស់ផលិតផលនីមួយៗ ។

ប្រែសម្រួលដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top