• Yura_Petter
  • Editor
  • Yura_Petter
Facebook Twitter Google+ Share

បណ្តាំឪពុកម្តាយទៅកាន់កូនប្រសារប្រុស!

[Copy link]
247 0
Share
ក្នុងពិភពលោកនេះ តើមានឪពុកម្តាយណាខ្លះដែលមិនសប្បាយ និងរំភើបចិត្តក្រោយឃើញកូនស្រីរបស់ខ្លួនបានចូលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី?ប៉ុន្តែលោកទាំងពីរ​ក៏មិនអាច​នៅបន្តបីបាច់ការពារកូនស្រីក្នុងរង្វង់ដៃអស់មួយជីវិតនោះដែរ ហោចណាស់២០ឆ្នាំក្រោយនាងនឹងត្រូវឃ្លាតឆ្ងាយពីអ្នកមានគុណទាំងពីរ ដើម្បីទៅបំពេញភារកិច្ចជាភរិយាល្អ និងជាកូនប្រសារស្រីល្អដូចនារីទូទៅមិនខាន។

Untitled-1.jpg

សម្តីឪពុកម្នាក់ទៅកាន់កូនប្រសាររបស់ខ្លួន៖
- មនុស្សទីមួយដែលពរនាងគឺជាពួកខ្ញុំ តែមិនមែនជាអ្នកទេ
- មនុស្សទីមួយដែលថើបនាងគឺជាពួកខ្ញុំ តែមិនមែនអ្នកទេ
- មនុស្សទីមួយដែលថ្នាក់ថ្នមនាងគឺជាពួកខ្ញុំ ក៏មិនមែនជាអ្នកដែរ
-ប៉ុន្តែ..... អ្នកអាចកំដរនាងមួយជីវិតបាន គឺជាអ្នកដែលមិនមែនជាពួកខ្ញុំឡើយ ដូច្នេះសូមផ្តល់ការយកចិត្តទុកដាក់ និងថែរក្សានាងឱ្យបានច្រើនដូចដែលពួកខ្ញុំបានផ្តល់ឱ្យនាង។ សូមចាំថាថ្ពាល់នាងសម្រាប់ឱ្យអ្នកថើប និងថ្នាក់ថ្នម មិនមែនចង់វៃតប់ ឬទះតាមចិត្តនោះទេ។

wedding-groom.jpg

ប្រសិនបើមានថ្ងៃមួយអ្នកឈប់ស្រឡាញ់នាងហើយ...
- សូមកុំក្បត់នាង ដោយក្តីស្រលាញ់ក្លែងក្លាយ កុំចងជើងនាងអី!សូមដោះលែងនាង ដើម្បីមានឱកាសផ្តើមជីវិតថ្មី។
- សូមកុំវ៉ៃនាង អ្នកអាចដើរចេញពីជីវិតនាងអ្នកអាចបញ្ចប់រាល់ទំនាក់ទំនងរវាងអ្នកនិងនាង តែអ្នកកុំបង្កស្លាកស្នាមលើរាងកាយនាង ព្រោះពួកខ្ញុំមិនដែលបណ្តោយឱ្យស្រមោចវាលើខ្លួនកូនស្រីខ្ញុំផង។
- សូមកុំជេរស្តីនាងព្រោះនាងមិនមែនជាខ្ញុំបម្រើរបស់អ្នកដាច់ថ្លៃដែលត្រូវតែទទួលរងពាក្យតិះដៀលពីអ្នកនោះទេនាងក៏មានតម្លៃដូចជាអ្នកដែរ។
- បើចិត្តអ្នកមិនចង់បន្តរស់នៅជាមួយនាងទេ okខ្ញុំយកនាងត្រឡប់មកវិញ ដោយចាំបាច់ឱ្យកូនស្រីខ្ញុំរស់វេទនាគ្រាំចិត្តជាមួយអ្នកទេ។

Cambodia-Religion-Wedding-Culture-and-Art.jpg

ប្រសិនបើអ្នកជាមនុស្សប្រុសពិតប្រាកដមែន​សូមធ្វើល្អចំពោះប្រពន្ធរបស់ខ្លួន ពីព្រោះពួកនាងគឺសុទ្ធតែជាកែវភ្នែករបស់ពួកខ្ញុំដែលបានបីបាច់ថ្នាក់ថ្នមមកយ៉ាងល្អបំផុត។​ នៅពេលនាងចេះតែចាយលុយ គឺនាងរស់នៅក្នុងផ្ទះឪពុកម្តាយនាងប៉ុន្តែក្រោយពេលនាងចេះរកលុយ នាងត្រូវរស់នៅផ្ទះម្តាយក្មេក។ ប៉ុន្តែចាប់តាំងពីអ្នកបានយកនាងចេញឆ្ងាយពីរង្វង់ដៃដ៏កក់ក្តៅរបស់អ្នកមានគុណរបស់នាង។ជីវិតដែលធ្លាប់ទទួលបានការថ្នាក់ថ្នមដូចជាព្រះនាងក៏ត្រូវផ្លាស់ប្តូរមកដើរនាទីជាស្ត្រីមេផ្ទះចាំបម្រើកូននិងប្តីណាត្រូវរ៉ាប់រងទាំងការងារខាងក្រៅនិងខាងក្នុងរួមទាំងមើលថែរក្សាឪពុកម្តាយក្មេកថែមទៀត។ សូមថែរក្សាឱ្យបានល្អព្រោះនាងមិនបានជំពាក់អ្នកឡើយ!!!!!

អត្ថបទ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top