• Yura_Petter
  • Editor
  • Yura_Petter
Facebook Twitter Google+ Share

អត្ថន័យពាក្យថា “ប្តីប្រពន្ធ”...!!!

[Copy link]
756 0
Share
ប្រសិនបើយើងនិយាយពាក្យបីម៉ាត់ថា “ប្តីប្រពន្ធ” គឺវាពិតជាខុសស្រលាស់ពីពាក្យថា “សង្សារ ឬមនុស្សកំណានចិត្ត” ដូច្នេះអ្នកគួរតែគិតអោយបានច្បាស់លាស់មុនសម្រេចរៀបមង្គលការជាមនុស្សម្នាក់ទៀតដែលគ្រាន់តែជាអ្នកដទៃ ហើយពីមុនមកអ្នកមិនដែលស្គាល់ទាល់តែសោះ។

30656332_1832285383458144_3623070343154892800_o.jpg

យើងទាំងអស់សាកគិតបន្តិចថា មុននឹងក្លាយជាប្តីប្រពន្ធ តើពួកគេត្រូវកសាងបុណ្យកុសលច្រើនប៉ុណ្ណាកាលពីជាតិមុន ទម្រាំមកដល់ជាតិនេះ បុណ្យកុសលទាំងនោះបានក្លាយជាស្ពានចម្លងនិស្ស័យស្នេហ៍ពួកគេឲ្យបានជាគូជីវិតនឹងគ្នាបែបនេះ! ដូច្នេះហើយ ប្រសិនបើអ្នកទទួលបាននិស្ស័យជាប្តីប្រពន្ធហើយ អ្នកពុំគួរបណ្តោយឱ្យវាបាក់បែកទៅវិញបានដោយងាយៗនោះទេ ដោយគ្រាន់តែពេលខ្លះមានកំហុសបន្តិចបន្តួចដូចជា៖ ទាស់សម្តីគ្នា ការប្រចាន់ដាក់គ្នា ការខ្វែងគំនឹតគ្នា...។ល។

29354709_1816993041654045_4201979426930624861_o.jpg

កំហុសទាំងអស់នេះ វាគ្រាន់តែបញ្ហា១ផ្នែកតូចប៉ុណ្ណោះនៅក្នុងចិត្តរបស់អ្នក។  បើអ្នកពិតជាប្តីប្រពន្ធដែលមានសុភមង្គលពិតនោះ អ្នកគួរតែត្រូវ៖ ចេះអត់ធ្មត់ អំណត់ សង្កត់ចិត្ត អត់ឪន អាធ្យាស្រ័យ ខន្តី មេត្តា ផ្គួបផ្សំ អាណិត ជឿជាក់ លើកតម្កើន ឲ្យតម្លៃ ភក្តីភាព ស្មោះត្រង់ ស្រលាញ់ នោះអ្នកនឹងមានសុភង្គមបំផុត៕

18192571_1473533009333385_7497818747745344089_o.jpg

ដើម្បីបង្កើតគ្រួសារមួយដ៏មានសុភមង្គល គឺវាមិនពិបាកនោះទេ ប្រសិនបើយើងចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ ចេះបែកចែក ចេះថ្លឹងថ្លែង ចេះយល់ នោះការរស់នៅជាមួយគ្នា ពិតជាសុខសាន្តបានដល់កូនចៅជានិរន្តិ៍។ និយាយជារួម គ្រួសារមួយមានសុភមង្គលបាន អាស្រ័យលើដៃគូទាំងពីរនេះឯង ដែលចេះថ្នាក់ថ្មម ព្រមចុះចាញ់ទាំងសងខាង ហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីក្តីសុខទាំងអស់គ្នា...!!!

អត្ថបទ៖ Petter


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top