• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

តួនាទី៥យ៉ាងរបស់ភរិយាចំពោះស្វាមី...!!!

[Copy link]
419 0
Share
បើតាំងចិត្តជាភរិយាល្អ កាលបើស្វាមីបានបំពេញនាទីចំពោះខ្លួនហើយ អ្នកក៏គប្បីបំពេញនូវតួនាទី ៥ យ៉ាង ភក្តីភាពចំពោះស្វាមីខ្លួនវិញគឺៈ

pintado-por-coracao-11063242.jpg

១. ចាត់ចែងការងារក្នុងផ្ទះដោយល្អប្រពៃមានកិច្ចការចង្ក្រាន ឆ្នាំង មើលរៀបចំឥវ៉ាន់ឱ្យមានរបៀបរៀបរយ ទ្រព្យសម្បត្តិ  សម្អាតផ្ទះ មានអនាម័យគួរឱ្យចង់នៅដូចសុភាសិតថា "ដំណេកដេកជាខ្នាត ឲ្យសំអាតសំអាងជា ទើបទេវតារក្សា ចំរើនសុខស្រីសួស្ដី" ។
២. សង្គ្រោះញាតិខាងស្វាមីដោយល្អ មិននិយមតែញាតិខ្លួន រាប់អានដោយស្មើ។ ខ្មែរយើងមានពាក្យនិយាយថា "ទ្រាំផ្សែងភ្លើងបាន ទើបទ្រាំម៉ែក្មេកបាន" ។ រឿងម៉ែក្មេកនោះ ជារឿងសំខាន់ណាស់សម្រាប់សង្គមខ្មែរ ភាគច្រើនបែកព្រាត់ប្រាសគ្នា ព្រោះតែម៉ែក្មេកនេះឯង។
៣. មិនក្បត់ មិនសាវ៉ាមានថ្មី ឬសូម្បីតែគិតថានឹងមានថ្មី។ ក្នុងសង្គមភូមិភាគអាស៊ី ច្រើនតែនិយាយថា "ប្រុសៗដូចមាសទឹក ១០ ធ្លាក់កប់ភក់ជ្រាំយ៉ាងណា លើកមកវិញនៅតែដដែល" ដែលជាហេតុឲ្យប្រុសៗមានភរិយាបានច្រើន ឬអាចមានក្រៅបាន នៅពេលដែលស្រីត្រូវមានភក្ដីភាពចំពោះស្វាមីដដែល។ រឿងនេះពិបាកណាស់ ព្រោះជារឿងការនិយមនៅក្នុងសង្គម ថ្វីដ្បិតតែនៅក្នុងច្បាប់ត្រូវមានភរិយា ឬស្វាមីតែ ១ ក៏ដោយ។
៤. រក្សាទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកឲ្យគង់វង្ស មិនខ្ជះខ្ជាយ ធ្វេសប្រហែស ឬចាយវាយស្រេចតែនឹងចិត្ត ដោយពុំបានសាកសួរស្វាមី។ ស្រីត្រូវចេះពាក្យថា "អស់ហេះនៅឡើយ អស់ហើយនៅបន្តិច" និងត្រូវចេះពាក្យបុរាណថា" " ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតប្រពន្ធជា"។
៥. មិនខ្ជិលច្រអូសនឹងកិច្ចការទាំងពួង ដៃនៅមិនស្ងៀម ព្រោះខ្លួនមាននាទីជា "មេផ្ទះ"។ សុភាសិតខ្មែរយើងពោលថា "គោលឿនសឹកក ស្រីល្អសឹកគូថ"។ ត្រង់នេះមានន័យថា សឹងសារ៉ុង ឬក្បិនប៉ែកខាងក្រោយ ព្រោះត្រូវរំកិលក្នុងការត្បាញរវៃ បោសច្រាស យូរៗទៅក៏សឹកខាងគូថអស់៕

ដោយ៖ Petter


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top