• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ហេតុអ្វីចាំបាច់ត្រូវរៀបអាពាហ៍ពិពាហ៍?

[Copy link]
1595 0
Share
កើតមកជាមនុស្សមិនថាប្រុស ឬស្រីសុទ្ធសឹងតែត្រូវបានកំណត់រួចជាស្រេចដោយព្រហ្មលិខិតសម្រាប់គូជីវិតរបស់បុគ្គលម្នាក់ៗ ទោះបីជាយើងចង់គេចក៏មិនផុតដែរ វាគ្រាន់តែមិនដឹងថានឹងត្រូវចាប់ផ្តើមមានគូជីវិតនៅពេលណាតែប៉ុណ្ណោះ! ខាងក្រោមនេះ ជាគន្លឹៈខ្លះៗ រៀបរាប់ពីមូលហេតុចាំបាច់ដែលតម្រូវឱ្យអ្នករៀបអាពាហ៍ពិពាហ៍៖

Untitled-11.jpg

- កសាងគ្រួសារមួយដោយមានការទទួលស្គាល់ពីច្បាប់ ពីប្រពៃណី និងពីសង្គម
- បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្តពូជពង្សវង្សត្រកូល
- បំពេញតម្រូវការខាងជីវសាស្ត្រ មានមិត្តរួមជីវិត
- ធ្វើឱ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
- រស់នៅដោយខ្លួនឯង ដោយមិនពឹងផ្អែកលើម្ដាយឪពុក
ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលច្រើនផ្សេងៗទៀត ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំ គឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។ ការរៀបការមានសារៈសំខាន់ណាស់ ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។ ខាងក្រោមនេះ គឺជាទំនួសខុសត្រូវរបស់គូស្វាមីភរិយាថ្មីក្រោយរៀបអាពាហ៍ពិពាហ៍៖
- រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល និងថ្លៃថ្នូរបំផុត កុំគួរបណ្តោយឱ្យបែកគ្នាដោយគ្រាន់តែមូលហេតុបន្តិចបន្តួចនាំឱ្យមានការសោកស្តាយនៅពេលក្រោយ
- រៀបចំ និងអនុវត្តផែនការគ្រួសារ ត្រូវតែចេះកំណត់គោលដៅឱ្យបានច្បាស់លាស់ ជៀងវាងការដើរ១ជំហ៊ាន គិត១ជំហ៊ានធ្វើឱ្យបង់ខាតប្រយោជន៍ធំនៅពេលខាងមុខ
- មានមុខជំនាញច្បាស់លាស់ ដើម្បីជួយជ្រុមជ្រែងគ្រួសារ និងបង្កើតជីវភាពកាន់ល្អប្រសើ
- រៀបចំគេហដ្ឋានឲ្យស្អាត មានអនាម័យ ថែរក្សាទ្រព្យសម្បត្តិ របស់មានតម្លៃ គ្រឿងអលង្ការ ប្រាក់កាសដែលខិតខំរកយ៉ាងលំបាក និងចេះសន្សំសន្ចៃ ជៀសវៀងការចាយវាយដោយមិនដឹងមុខចំណាយ
- រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ ដើម្បីភាពកក់ក្តៅការពារពេលមានគ្រោះភ័យដែលនឹកស្មានមិនដល់
- លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ ជាពិសេសចំពោះកូនតូចៗដែលងាយរងនឹងជំងឺ
- គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ (សប្បាយ និងទុក្ខ)៕
អត្ថបទ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top