• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

រូបមន្តកម្ចាត់​ស្នាមប្រហោង​លើមុខ​យ៉ាង​ឆាប់រហ័ស​

[Copy link]
818 0
Share
​ស្នាមប្រហោង​លើផ្ទៃមុខ​វាបណ្ដាលមកពីបញ្ហាកើតមុនដែលបន្សល់នៅ​ស្នាម​ និងប្រហោងនៅលើផ្ទៃមុខក៏ដូចជាការប្រើប្រាស់ផលិតផលខុសវាជាហេតុបណ្ដាលអោយមានបញ្ហាលើស្បែកមុខផងដែលបញ្ហាទាំងអស់នេះគឺពិបាកក្នុងការព្យាបាលណាស់ត្រូវចំណាយថវិកាច្រើនទៅហាង​កែសម្ផស្ស។សំណាងល្អ មាន​ឱសថ​ធម្មជាតិ​មួយចំនួន​អាចជួយ​អ្នក​បាន​ក្នុងការ​កម្ចាត់​ស្នាម​ប្រហោង​យ៉ាង​ឆាប់រហ័ស​​។ លោក​អ្នកនឹង​រីករាយ​ជាមួយ​ផ្ទៃមុខស្អាត​ក្នុង​រយៈពេល​ដ៏​ខ្លី​។

aaa.jpg

ធាតុផ្សំ៖
  • ថ្នាំ​ពងត្រី​វីតាមីន E 2គ្រាប់
  • ស៊ុតលឿង 1គ្រាប់

របៀបប្រើ៖ គោះ​ស៊ុត​យក​តែ​ស៊ុតលឿង​ដាក់​ចូល​ចាន​មួយ រួច​ច្របាច់​ថ្នាំ​វីតាមីន E 2គ្រាប់​ដាក់​ចូល និង​កូរ​ឱ្យ​សព្វ​ចូលគ្នា។ លាង​សម្អាត​ផ្ទៃមុខ​អ្នក​នឹង​ទឹកក្តៅអ៊ុនៗ​ដើម្បី​បើក​រន្ធ​ស្បែក​មុខ ប្រើ​ចុង​ម្រាមដៃ​ជ្រលក់​ចូល​ក្នុង​ឱសថ​ខាងលើ​ហើយ​លាប និង​ម៉ាស្សា​លើ​ផ្ទៃមុខ ពិសេស​ត្រង់​កន្លែង​ស្នាម និង​ប្រហោង។ រង់ចាំ​រយៈពេល20នាទី​ចាំ​លាង​សម្អាត​នឹង​ទឹកក្តៅ​ឧណ្ហៗ។
ចំណាំ៖ អនុវត្ត​វិធី​នេះ​ឱ្យ​បាន 2ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ជម្រុះ​កោសិកា​ស្បែក​ចាស់ ប្រឆាំង​ភាពចាស់ សម្អាត​បាន​ជ្រៅ​ទៅក្នុង​ស្បែក។


អត្ថបទដោយ៖ Tinako


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top