• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ស្វាមីល្អ!!!

[Copy link]
331 0
Share
           កាលវគ្គមុនលោកអ្នកបានដឹងអំពីបណ្តាំរបស់ឪពុកម្នាក់បានផ្តាំទៅកូនប្រសារប្រុសក្នុងថ្ងៃរៀបមង្គលការរបស់កូនស្រី ពេលនេះ យើងសូមបង្វែអារម្មណ៍របស់លោកអ្នកមកស្វែងយល់ថា តើដើម្បីក្លាយជា “ស្វាមីល្អ” ត្រូវធ្វើអ្វីខ្លះចំពោះភរិយារបស់ខ្លួន? យើងបានដឹងហើយថាពាក្យពីម៉ាត់ “ស្វាមី” គឺបានកង្កប់នូវអត្ថន័យយ៉ាងជ្រាវជ្រៅបំផុតនូវការអាណិត ស្រលាញ់ ឱតម្លៃ មេត្តា ភាពស្មោះត្រង់ ភក្តីភាពចំពោះភរិយា និងកូន។ ពិតណាស់ថា មិនមែនបុរសគ្រប់រូបសុទ្ធតែល្អដូចគ្នានោះទេ ប៉ុន្តែដើម្បីក្លាយជាស្វាមីល្អអ្នកគួរតែយល់ដឹងអំពីកត្តាមួយចំនួនខាងក្រោមនេះ៖

28701597_1713897185332353_4903676807042486569_o.jpg

        - កំណត់គោលដៅគ្រួសារ: ការកណត់កំណត់គោលដៅជីវិតច្បាស់លាស់វាអាចជួយគ្រួសារអ្នកមានសុភមង្គល និងរីកចម្រើន។
        - កំណត់ពេលវេលា: បែងចែកពេលវេលាគ្រួសារ និងសង្គមឱ្យដាច់ពីគ្នា។
        - កំណត់ចំណូល និងចំណាយ: ប្រសិនបើដឹងថាខ្លួនជាបង្គោលដ៏រឹងម៉ាំរបស់គ្រួសារ អ្នកគួរណាស់តែដឹងច្បាស់ពីការចំណាយក្នុងគ្រួសារ ប្រសិនអាចកាត់បន្ថយចំណាយណាដែលអ្នកគិតថាមិនចាំបាច់ ហើយបង្កើនប្រាក់ចំណូលបន្ថែមនោះគ្រួសារវារឹតតែប្រសើរ។
        - គោរព ស្រលាញ់សាច់ញាតិទាំងសងខាង: ត្រូវតែចេះគោរពស្រលាញ់ទាំងសងខាង ព្រោះថាមានតែពួកគាត់ទេដែលអ្នកត្រូវពឹងផ្អែកដំបូងគេបង្អស់នៅពេលដែលមានគ្រោះអាសន្ន។
        - ឱ្យតម្លៃភរិយា: ទោះបីជានាងមិនបានរកចំណូលចូលគ្រួសារគ្រួសារក៏ដោយ តែអ្នកត្រូវគិតថាការងារតូចធំ ស្រាលធ្ងន់ក្នុងផ្ទះ គឺនាងជាអ្នករាប់រងទាំងអស់។
        - នៅក្បែរ មើលថែ យល់ចិត្តភរិយា: ពេលនាងឈឺ ឬពិបាកចិត្ត ពិតណាស់គឺត្រូវការកម្លាំងចិត្ត មើលថែពីស្វាមី។ សួរនាំ កុំរអ៊ូ កុំមួម៉ៅ ពេលនាងមានផ្ទៃពោះ ព្រោះនាងក៏ធុញថប់ តប់ប្រមល់ជាងអ្នកទ្វេដងឯណោះ ហើយគួរតែរៀនយល់ពីអារម្មណ៍ស្ត្រីមានផ្ទៃពោះ។


29178321_1708044422584296_1086610927649616321_n.jpg

*** ជាពិសេស គឺពេលនាងសម្រាលកូន សូមកុំទុកនាងឱ្យឆ្លងទន្លេដ៏ធំមួយនេះតែម្នាក់ឯងតែលតោល ទន្លេដែលគ្មានទឹក នាងពិតជាខ្លាចលង់ជាង ទន្លេមានទឹកទៅទៀត។ អ្នកមិនអាចមកឈឺចាប់គ្រប់យ៉ាងជំនួសនាងបានទេ តែភាពយកចិត្តទុកដាក់ ការនៅក្បែរៗនាង អាចធ្វើឱ្យនាងមានអារម្មណ៍កក់ក្ដៅ និងស្រាលពីការឈឺចាប់បានខ្លះ។ ពេលនេះហើយ ដែលនាងភ័យណាស់ នាងខ្លាចណាស់ តែនាងមិនហ៊ាននិយាយ ព្រោះយ៉ាងណា ក៏នាងត្រូវតែប្រឈមមុខគ្រប់យ៉ាង ដើម្បីកូន ក៏ដើម្បីអ្នកដូចគ្នា។

29511030_1717391381649600_4470215890812191094_n.jpg

អត្ថបទដោយ៖ Petter


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top