• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

វ៉ាក់សាំងរុក្ខជាតិប្រភេទ រីបូនុយក្លេអ៊ិក អាស៊ីត (RNA) អាចជំនួសថ្នាំសម្លាប់សត្វល្អិតបាន

[Copy link]
281 0
Share
ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសហ្វាំងឡង់ និងបារាំង បានបង្កើតឡើងនូវវិធីសាស្ត្រការពារថ្មីមួយ ដោយការប្រើប្រាស់វ៉ាក់សាំងទៅលើរុក្ខជាតិ ដើម្បីទប់ស្កាត់ប្រឆាំងទៅនឹងសត្វល្អិតចង្រៃ និងភ្នាក់ងារចម្លងជំងឺផ្សេងៗដល់រុក្ខជាតិទាំងពួង ។

pest.JPG

ទីក្រុង ហ៊ែលស៊ីនគី ៖ ប្រភេទថ្នាំសម្លាប់សត្វល្អិតមួយចំនួនដែលប្រជាកសិករទម្លាប់ប្រើបា្រស់ទៅលើដំណាំរបស់់ខ្លួនដើម្បីទប់់ស្កាត់ពីការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃទាំងពួង សុទ្ធតែជាអាវុធមុខពីរ ។ ដើម្បីដោះស្រាយលើបញ្ហាទាំងនេះ ក្រុមអ្នកវិទ្យាសាស្ត្រឥឡូវកំពុងតែស្វះស្វែងរិះរកនូវវិធីសាស្ត្រថ្មីមកជំនួសថ្នាំទាំងនោះ គឺដោយវ៉ាក់សាំងរុក្ខជាតិដែលមានមូលដ្ឋានពី រីបូនុយក្លេអ៊ិក អាស៊ីត (Ribonucleic Acid) និងមានលក្ខណៈធម្មជាតិជាងថ្នាំដែលផ្តល់ទុក្ខទោសទាំងនោះ ។

នាយកដ្ឋានកសិកម្មរបស់អាមេរិកបានប៉ាន់ប្រមាណថា បើពុំមានថ្នាំសម្លាប់សត្វល្អិតទេ នោះបា្រកដណាស់ថា ៧០%នៃដំណាំទូទាំងពិភពលោកនឹងរងការបាត់បង់ដោយសត្វចង្រៃទាំងនោះជាមិនខាន ។ ប៉ុន្តែទោះយ៉ាងណា ថ្នាំគីមីទាំងនោះមានផ្ទុកសារជាតិពុល ដែលអាចសម្លាប់សត្វល្អិត ហើយក៏ផ្តល់ផលអវិជ្ជមានដល់បរិស្ថានជុំវិញនោះផងដែរ ។

pest 2.JPG

ម៉ូលេគុលរបស់ RNA នៅក្នុងវ៉ាក់សាំងមិនផ្តល់ផលប៉ះពាល់អវិជ្ជមានដល់រុក្ខជាតិទាំងឡាយណាដែលទទួលឥទ្ធិពល់ពីវានោះទេ គឺវាត្រឹមតែកម្ចាត់វត្តមានរបស់សត្វចង្រៃតែប៉ុណ្ណោះ ហើយម្យ៉ាងទៀតវាបែរជាធ្វើឲ្យស្លឹករុក្ខជាតិរលួយតាមលក្ខណៈធម្មជាតិបានទៀតផង ។




ប្រភព ៖ tomonews
ប្រែសម្រួលដោយ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top