• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

តើម្តាយនិយាយអ្វីខ្លះទៅកាន់កូនប្រុស???

[Copy link]
395 0
Share
នៅពេលនេះកូនប្រុសធំហើយ មិននៅក្មេងទៀតទេ ម្តាយក៏អាចមើលថែរក្សា និងស្តីបន្ទោសដូចកាលពីក្មេងទៀតដែរ ក្រោយរៀបមង្គលការរួចនឹងក្លាយជាប្តីគេ ហើយក៏ក្លាយជាឪពុកគេនាពេលខាងមុខដែរ ដូច្នេះសូមកូនចង់ចាំសំដីរបស់ម្តាយ៖

Untitled-1.jpg


- ទោះកូនមានទ្រព្យច្រើនយ៉ាងណា ក៏មិនស្មើនឹងកូនមានចិត្ត ចេះជួយទុក្ខធុរៈអ្នកដទៃ ជាពិសេសអ្នកខ្វះខាត ទន់ខ្សោយ លុយមិនអាចទិញគ្រប់យ៉ាងបានទេ តែទឹកចិត្តល្អរបស់កូន អាចបន្ទន់ចិត្តអ្នកដែលស្អប់កូនបាន
- ទោះបីកូនមានយសក្តិខ្ពង់ខ្ពស់ប៉ុនណា ក៏កុំអួតអាង ឬក្អេងក្អាង កុំអួតបែកពពុះមាត់ ព្រោះគេគោរពកូនដោយសារអត្តចរិត និងមានសីលធម៌ មិនមែនព្រោះយសនោះឡើយ
- ទោះកូនរៀនបានខ្ពង់ខ្ពស់កម្រិតណា ក៏កុំមើលស្រាលអ្នកល្ងង់ខ្លៅ ឬទាបជាង កូនចេះ ក៏នៅមានអ្នកចេះជាងកូន តែអ្នកដែលចេះពិតប្រាកដ គឺអ្នកដែលចេះចែករំលែក និងណែនាំតម្រង់ទិសដល់អ្នកដទៃ
- ទោះកូនជាអ្នកធ្វើការរកលុយក៏ដោយ តែកុំមើលស្រាលប្រពន្ធកូន កុំចង់ត្រួតត្រាលើនាង នាងមិនមែនអ្នកបម្រើរបស់កូនទេ នាងជាដៃគូជីវិត ជាដៃគូគិតពិភាក្សាជាមួយកូន ហើយត្រូវតែចេះឱ្យតម្លៃលើគំនិតរបស់នាង
- ទោះកូនខឹងប្រពន្ធប៉ុនណាក៏ដោយ ដាច់ខាតកុំជេរប្រមាថ កុំប្រើពាក្យអសុរោះ កុំប្រើហិង្សា កុំស្រែកឡូឡា ត្រូវមានហេតុផល យកភាពត្រជាក់មកដាក់ពីមុខ ទើបអាចដោះស្រាយបញ្ហាបាន នោះទើបគ្រួសារមានសុភមង្គលពិត
- កូនជាប្រុស ជាមេគ្រួសារ ការងារតូចធំ កុំប្រចាំ កុំខ្ចិល កុំរួញរា អែអង់ កូនត្រូវរ៉ាប់រងឱ្យបាន កុំទន់ជ្រាយ និងកុំបោះបង់ដាច់ខាត ដើម្បីគ្រួសាររបស់កូន
- កុំចេះតែជឿសម្ដីអ្នកដទៃ ហើយមកជេរប្រដាសារដាក់ប្រពន្ធ និងកូន ដោយមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រាយ ជាហេតុនាំឱ្យមានហឹង្សាក្នុងគ្រួសារ
- កុំទុកប្រពន្ធ និងកូនចោល ហើយដើរផឹកស៊ីសប្បាយខាងក្រៅជាមិត្តភក្តិ ត្រូវគិតថាខ្លួនមានប្រពន្ធកូននៅចាំហូបបាយជុំគ្នា
- កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយទៅបំផ្លាញ់ប្រយោជន៍អ្នកជំវិញខ្លួន វាអាចនាំឱ្យបង្កើតជាជម្លោះជាមួយអ្នកជិតខាង
- កូនជាប្រុស ចិត្តគំនិតត្រូវតែរឹងប៉ឹង តែកុំរឹងទទឹង មិនស្ដាប់ មិនពិចារណាលើសម្ដី និងមតិល្អៗរបស់គេ
- មិនថាកូនទៅដល់ទីណា ក្លាយជាអ្នកណា ដាច់ខាតកុំភ្លេចអ្នកមានគុណលើកូន កុំឆ្លងស្ពានហើយរុះស្ពានគេចោល នាំគេថាកូនគ្មានកំណើត
- ភាពជាកូនប្រុស កូនត្រូវឈ្វេងយល់ឱ្យខ្ពស់ មានហេតុផលឱ្យច្រើន កុំដំឡើងឫក កុំក្អេងក្អាង កុំគិតថាខ្លួនអស្ចារ្យតែឯង នាំឱ្យខាតប្រយោជន៍ធំ ឬបាត់បងឪកាសនៅពេលក្រោយ៕
អត្ថបទ៖ Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top