• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

ធ្វើដូចម្ដេចទើបអាចជម្រុញអោយកុមារញ៉ាំបន្លែបៃតងអោយបានច្រើន?

[Copy link]
595 0
Share
កុមារភាគច្រើនមិនសូវចូលចិត្តបរិភោគបន្លែបៃតងទេ ព្រោះពួកគេយល់ថាបន្លែទាំងនោះអាចមានរសជាតិល្វីង ជូរ និងចត់ រឺអាចនិងពិបាកក្នុងការញ៉ាំ។ ប៉ុន្តែបន្លែទាំងនោះគឺមានអត្ថប្រយោជន៏ច្រើនណាស់ចំពោះសុខភាពកុមារ។ ប្រសិនបើកូនរបស់លោកអ្នកបដិសេធមិនញ៉ាំបន្លែបៃតង តើអ្នកគួរជម្រុញពួកគេអោយញ៉ាំតាមវិធីណា? ខាងក្រោមនេះគឺជាវិធីសាស្រ្តជម្រុញអោយកុមារញ៉ាំបន្លែបៃតងអោយបានច្រើន៖

Baby.jpg

១. ពន្យល់ប្រាប់កុមារពីអត្ថប្រយោជន៏នៃបន្លែបៃតង

ណែនាំពួកគេពីគុណភាពនិងអត្ថប្រយោជន៏បន្លែបៃតង ល្អចំពោះសុខភាព ដូចជាការញ៉ាំបន្លែបៃតង ជួយឲ្យរាងកាយកុមាររឹងមាំល្អ ជួយអោយកុមារបន្ទោរបង់បានស្រួល ការពារនិងទប់ស្កាត់រាងកាយពីជំងឺដង្កាត់នាៗ -ល-។

២. បង្រៀនកុមារញ៉ាំបន្លែបៃតងជាលើកដំបូង

អ្នកគួរតែបង្រៀនពួកគេអោយភ្លក់នូវរសជាតិ ម្ហូបអាហារបន្លែបៃតងដែលអ្នកបានចម្អិន ដើម្បីឲ្យពួកគេបានស្គាល់នូវរសជាតិទាំងនោះ និងពន្យល់ប្រាប់ពួកគេពីរសជាតិប្លែកផ្សេងគ្នានៃបន្លែបៃតងទាំងនោះ ដូច្នេះកូនរបស់អ្នកឆាប់ចំណាំបាននិងងាយស្រួលញ៉ាំនៅពេលក្រោយ។

៣. ឧស្សាហ៍ចម្អិនអោយពួកគេញ៉ាំអោយបានច្រើនដង
ប្រសិនបើអ្នកឧស្សាហ៍ចម្អិនម្ហូបអាហារដែលមានបន្លែបៃតងឲ្យពួកគេញ៉ាំយ៉ាងហោចណាស់ក្នុងមួយសប្ដាហ៏មួយដង នោះពួកគេនិងមានទម្លាប់ចូលចិត្តញ៉ាំ ហើយពួកគេនិងងាយស្រួលញ៉ាំដោយមិនពិបាកបង្ខំពួកគេទៀតឡើយ។

អត្ថបទ៖ Brave

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top