• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

កត្តាអ្វីខ្លះធ្វើអោយកុមារឆាប់តក់ស្លុតនិងភ័យខ្លាច?

[Copy link]
715 0
Share
នៅពេលដែលកុមារមានអារម្មណ៏ភ័យខ្លាច ពួកគេនិងបង្ហាញនូវកាយវិការប្លែកៗ ដោយមិនសូវមាត់ក ចូលចិត្តនៅសំងំម្នាក់ឯង និងមិនក្លាហាន តើកត្តាទាំងនេះបណ្ដាលមកពីមូលហេតុអ្វីបានជាកុមារមានអាកប្បកិរិយាបែបនេះ?
ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើអោយកុមារឆាប់តក់ស្លុតនិងមានអារម្មណ៍ភ័យខ្លាច៖

33.jpg

1. ឪពុកម្ដាយឧស្សាហ៍ឈ្លោះប្រកែកគ្នា

ប្រសិនបើឪពុកម្ដាយឧស្សាហ៍ឈ្លោះគ្នាជាញឹកញាប់ នៅចំពោះមុខកូននោះ វានឹងបណ្ដាលឲ្យកូនមានអារម្មណ៍តក់ស្លុតនិងឆាប់ភ័យខ្លាចយ៉ាងខ្លាំង​ ។ កត្តានេះគឺវាបានប៉ះពាល់ដល់អារម្មណ៍របស់កុមារខ្លាំងមែនទែន ពីព្រោះតែពួកគេពិតជាមិនចង់ដឹង និងលឺ នូវសម្តីមិនល្អ ឬ ការទ្រគោះបោះបោករបស់ឪពុកម្តាយនោះទេ ។


2. កុមារធ្លាប់បានជួបមនុស្សចម្លែក

នៅពេលដែលពួកគេធ្លាប់បានជួបមនុស្សចម្លែកច្រើនដងនោះ ពួកគេនឹងមានអារម្មណ៍មួយដែលនូវដិតដាមជាប់ក្នុងខួរក្បាលរបស់ពួកគេ មនុស្សចម្លែកទាំងនោះតែងតែបបួលកុមារធ្វើនូវរឿងមិនល្អជាច្រើនដូចជា ផឹកស្រា ជក់បារី  អោយកុមារមើលនូវវីដេអូអាសអាភាស និងប្រើអំពើហឹង្សាជាដើម។

3. កុមារទទួលរងនូវការគំរាមគំហែងពីអ្នកដទៃ
ការគំរាមគំហែងពីអ្នកដទៃធ្វើអោយប៉ះពាល់ដល់សម្ពាធផ្លូវចិត្តកុមារយ៉ាងខ្លាំង ចំពោះការគំរាមគំហែងនេះផងដែរ គឺមានដូចជា ការមើលងាយ ជេរស្ដី និយាយបង្អាប់ និងប្រើប្រាស់អំពើហឹង្សា ជាដើម។ កត្តាទាំងនេះ គឺវាបានធ្វើអោយកុមារមានអារម្មណ៍ថាបាក់ទឹកចិត្ត ភ័យខ្លាច មិនហ៊ានចេញក្រៅ និងចូលចិត្តសំងំនៅម្នាក់ឯង។


សរុបសេចក្ដីមក ឪពុកម្ដាយមិនគួរឈ្លោះប្រកែកគ្នានូវចំពោះមុខកុមារនោះទេ ព្រោះអារម្មណ៍កុមារងាយនឹងរងនូវការប៉ះទង្គិចច្រើនជាងមនុស្សធំ ដូច្នេះហើយអ្នកគួរតែធ្វើអ្វីដែលសប្បាយរីករាយដើម្បីអោយកុមារមានអារម្មណ៍ល្អនិងមិនមានការភ័យខ្លាច។

អត្ថបទ៖ Brave

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top