• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

សូមឈប់ដាក់លេខកូដសម្ងាត់៦ខ្ទង់លើiPhoneអ្នកជាបន្ទាន់

[Copy link]
698 0
Share
សូមអភ័យទោសចំពោះអ្នកប្រើប្រាស់ទូរសព្ទស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការiOSទាំងអស់គ្នាផងដែរ ថ្មីៗនេះមានព័ត៌មានមួយបានផ្សព្វផ្សាយថាគ្មានសុវត្តិភាពទៀតទេ ចំពោះការដាក់លេខកូដសម្ងាត់ត្រឹមតែ ៦ ខ្ទង់លើទូរសព្ទ iPhoneរបស់អ្នក

PLE.jpg

ដូច្នេះអ្នកគួរតែបន្ថែមតួលេខ និងអក្សររួមគ្នាបន្ថែមទៀតប្រសិនបើអ្នកចង់ឱ្យទូរសព្ទរបស់អ្នកមានសុវត្ថិភាពនោះ។
នាយកដ្ឋានប៉ូលីសដែលមានទីតាំងសិ្ថតនៅសហរដ្ឋអាមេរិបាននឹងកំពុងទិញនូវឧបករណ៍មួយប្រភេទឈ្មោះ GrayKey ដែលវាអាចឆែកមើលនិងបង្ហាញនូវលេខកូដសម្ងាត់នៅលើទូរសព្ទដៃស្មាតហ្វូនបាន។ លោក ថូម៉ាស រីដ (ThomasReed) បានរៀបរាប់ពីដំណើរការនៃការ hack ថា
នេះយោងតាមក្រុមហ៊ុន Grayshift បានឱ្យដឹងថា មានទូរសព្ទ iPhone ២ភ្ជាប់គ្នាក្នុងពេលតែមួយ ហើយត្រូវរង់ចាំប្រហែល ២នាទីទើបអាចស្គាល់គ្នា។បន្ទាប់មកវាក៏ផ្ដាច់គ្នាវិញ ប៉ុន្តែពេលនោះវាមិនទាន់ hack នោះទេ។ ពេលខ្លះទូរសព្ទរបស់អ្នកនឹងបង្ហាញនូវអេក្រង់ពណ៌ខ្មៅជាមួយនឹងលេខកូដសម្ងាត់និងព័ត៌មានផ្សេងៗទៀត។ វាត្រូវចំណាយពេលប្រហែល ២ម៉ោងដើម្បីពិនិត្យមើលព័ត៌មានរបស់យើង ប៉ុន្តែបើអ្នកដាក់លេខកូដសម្ងាត់ចំនួន៦ខ្ទង់​ ហើយវាអាចចំណាយពេល ៣ថ្ងៃ ឬច្រើនជាងនេះ ។ទោះបីទូរសព្ទបិទក៏ដោយក៏អាចដោះសោបានដែរ។

GrayKey-600x288.png

GrayKey-filesystem-download-600x304.png

GrayKey-unlocked-iPhone-600x565.png

ឥឡូវនេះនាយកដ្ឋានប៉ូលីសបានចុះទៅក្រុមហ៊ុន GrayKeyហើយ ដូចនេះអ្នកប្រហែលជាមិនបាច់បារម្ភពេកនោះទេប៉ុន្តែយ៉ាងណាអ្នកត្រូវតែប្រយ័ត្នគ្រប់ពេលផងដែរ។
សរុបសេចក្ដីមក អ្នកត្រូវបន្ថែមនូវលេខកូដសម្ងាត់លើទូរសព្ទរបស់អ្នកព្រោះពេលនេះមានឧបករណ៍ដែលអាចដោះសោទូរសព្ទរបស់អ្នកបានដោយងាយស្រួល។ លេខកូដសម្ងាត់ដែលមានសុវត្តិភាពខ្ពស់ត្រូវមាន អក្សរធំ-តូច លេខ និមិត្តសញ្ញា លាយចូលគ្នាទើបល្អ។

ប្រភព៖ howtogeek
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top