Facebook Twitter Google+ Share

មូលហេតុដែលធ្វើឱ្យអ្នកមិនស្រកទម្ងន់

[Copy link]
1246 0
Share
អ្នកប្រហែលជាឆ្ងល់ចំពោះវិធីសម្រកទម្ងន់របស់អ្នក ហេតុអ្វីអ្នកព្យាយាមគ្រប់វិធីហើយតែនៅតែមិនបានផលល ដូច្នេះហើយនេះបញ្ជាក់ឱ្យឃើញថាអ្នកមានបញ្ហាក្នុងការប្រើប្រាស់វិធីសាស្ត្រទាំងនោះ។ មានពេលខ្លះបើទោះជា​អ្នក​បាន​ខិតខំ​ច្រើនក្តីក៏​វា​នៅ​មិន​ទទួលលទ្ធផល​ដូច​បំណង​ឡើយ ។ ក្នុងនោះដែរមាន​កត្តា​មួយចំនួន​ដែល​ធ្វើឱ្យ​អ្នក​សម្រក​ទម្ងន់​មិនបាន​ដូច​បំណង ។

3.jpg

​ខាងក្រោមនេះដែល​អ្នក​យល់​ខុស និងមិនបាន​ជួយ​អ្នក​ក្នុងការសម្រកទម្ងន់​៖

- ការទទួលទាន​៖ ការទទួលទានមិនបាន​គ្រប់គ្រាន់​នឹងធ្វើឱ្យរាងកាយ​របស់​អ្នក​មានប្រតិកម្ម​ប​ញ្ជ្រា​ស​មកវិញ​ ព្រោះ​វា​ត្រូវ​ការទាញយក​អាហារូបត្ថម្ភ​ចាំបាច់ដើម្បី​ទៅ​ចិញ្ចឹម​រាងកាយ​ ហើយ​វា​ត្រូវ​រក្សា​បម្រុង​ទុក​ខ្លះ​ដើម្បី​ផ្គត់ផ្គង់​នៅពេលរាងកាយរបស់អ្នកហត់នឿយច្រើន ។ ការទទួលទានមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យសមត្ថភាព​រំលាយ​អាហារ​មានការធ្លាក់ចុះ ។​

- អសកម្ម​៖ ​ភាព​រវល់​នឹង​ការងារ​ប្រចាំថ្ងៃ​ច្រើន​ និង ​មិនបាន​បញ្ចេញ​សកម្មភាព​កីឡា ​ឫ ​ហាត់ប្រាណ​អ្វីខ្លះ​ទេនោះ​វា​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ការឡើង​ទម្ងន់​នៃ​រាងកាយ​ព្រោះ​រាងកាយ​នឹង​ជម្រុញ​ឱ្យ​អ្នក​ពិសា​អាហារ​កាន់តែច្រើន​ដើម្បី​បំពេញ​សភាព​អស់កម្លាំង​នៃ​ការងារ​ប្រចាំថ្ងៃ ។

- ហាត់ប្រាណ​ច្រើនពេក​៖ ការហាត់ប្រាណដ៏លើសលប់នឹងធ្វើឱ្យកាន់តែមានអារម្មណ៍ថាឃ្លាន ព្រោះ​បន្ទាប់ពី​ហាត់ប្រាណ​​អស់កម្លាំង​ហើយ​នោះ រាងកាយ​អ្នកនឹង​ត្រូវការ​អាហារ​បន្ថែម​ដ​ដើម្បី​ជួយ​ស្តាថាមពល​រាងកាយ​ឡើងវិញ ដូច្នេះ​អ្នក​ត្រូវ​ទប់ស្កាត់​ ។​

- គេង​មិនបាន​គ្រប់គ្រាន់​៖ ​ដំណេក​គឺជា​រឿង​មួយ​សំខាន់​ ដោយឡែក​មនុស្ស​ខ្លះ​តែងមាន​បញ្ហា​គេង​មិន​លក់ និង ​បាន​ប្រើ​អាហារ​បំប៉ន​ ថ្នាំ​មួយចំនួន​ដើម្បី​ជំនួយ​ដំណេក ។ ដូច្នេះហើយ​អ្នក​គួរ​ដឹង​ហើយ​ថា​ការ​គេង​មិនបាន​គ្រប់គ្រាន់ក៏​ជាស​ញ្ញា​មួយ​បង្ហាញ​ឱ្យដឹងថា​រាងកាយ​អ្នកនឹង​ឈានទៅ​ប្រឈម​និង​ការឡើង​ទម្ងន់​បន្តិច​ម្តងៗផងដែរ ។

- ទទួលទានច្រើនជាង​អ្វីដែល​រាងកាយ​ត្រូវការ៖ ​បើ​អ្នក​ពិសា​អាហារ​ច្រើនពេក​រាងកាយ​អ្នកនឹង​សម្រប​ទៅតាម​នោះ និង ប្រឹងប្រែង​ធ្វើការ​ច្រើន​ដើម្បី​កិន​រំលាយ​អាហារ ហើយ​សារធាតុ​អាហារូបត្ថម្ភ​ខ្លះ​នឹងមាន​ចំនួន​ច្រើន​សេសសល់ធ្វើឱ្យ​រាងកាយ​រីក​ធំ​ជាពិសេស​បង្ករ​ឱ្យមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង កាឡូរី​ច្រើន ។ ហេតុដូច្នេះ​ហើយ​អ្នក​គួរ​កំណត់​បរិមាណ​អាហារ​ដែល​ត្រូវ​ពិសា​ជា​រៀងរាល់ថ្ងៃ ៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top