• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

ញុាំ ឈីស តើវាល្អសំរាប់សុខភាពដែររឺទេ?

[Copy link]
234 0
Share
ជាការពិតណាស់ ឈីស ជាប្រភេទអាហារខាងប៉ែកអុឺរ៉ុប ហើយក៏ជាប្រភេទអាហារដែលគេនិយមចូលចិត្តនិងប្រើប្រាស់វាក្នុងរបបអាហារប្រចាំថ្ងៃផងដែរ អ្នកខ្លះអាចគិតថាញុាំ ឈីស អាចប៉ះពាល់ដល់សុខភាព រឺមានជាតិកាឡូរីខ្ពស់ដែលធ្វើអោយធាត់បាន។ប៉ុន្តែអ្នកអាចនឹងភ្ញាក់ផ្អើលនិងអត្ថប្រយោជន៏ដ៏ច្រើនរបស់វា។តើវាមានគុណសម្បត្តិអ្វីខ្លះចំពោះសុខភាព?
76.jpg

-ជួយពង្រឹងប្រព័ន្ធភាពសុាំ ៖ ប្រភេទនៃឈីស គឺវាជួយកសាងអោយប្រព័ន្ធភាពសុាំមានភាពរឹងមាំ ដែលជួយអោយរាងកាយអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនិងជំងឺផ្សេងៗបាន។
-ជួយការពារពីជំងឺមហារីក ៖ ធាតុផ្សំនៃ អាសុីត Linoleic និង Sphingolipids ត្រូវបានរកឃើញនៅក្នុងឈីស ដែលវាជាផ្នែកសំខាន់ជួយការពារជំងឺមហារីកបាន។
-ជួយអោយស្បែកមានសុខភាពល្អ ដោយនៅក្នុង ឈីស វាសំបូរទៅដោយ វីតាមីន B ដែលជាជំនួយបន្ថែមជួយអោយស្បែកមានសុខភាពល្អ។
-ជួយអោយសក់មានទំងន់ និង មានភាពរឹងមាំ។
-កាត់បន្ថយហានិភ័យនៃការឡើងសំពាធឈាមខ្ពស់។
-ជួយអោយឆ្អឹងរឹងមាំ ដោយវាសំបូរទៅដោយកាល់ស្យូមខ្ពស់និងវីតាមីន B ដែលជាជីវជាតិជួយអោយឆ្អឹងរឹងមាំបាន។
-ជួយធ្វើអោយធ្មេញរឹងមាំនិងការពារពីការប្រេះបែកធ្មេញ៕



អត្ថបទដោយ៖ Orchid
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top