• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

កំពូលមហាសេដ្ឋីទាំង ៥ ដែលមានបំផុតនៅឥណ្ឌា

[Copy link]
392 0
Share
ខាងក្រោមនេះគឺជាកំពូលអ្នកជំនួញទាំង ៥ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសឥណ្ឌា និងកាន់កាប់ក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន ប្រេងឥន្ធនៈ ម្ចាស់អាគារធំៗជាច្រើន ក្រុមហ៊ុនផ្នែកសេវាកម្ម សូហ្វវែរ ឧស្សាហកម្មយានយន្ត និងធនាគារ ជាដើម។

2.jpg

1. លោក Mukesh Ambani

int_1962880c.jpg

លោក Mukesh Ambani មានទ្រព្យសម្បត្តិចំនួន 22.4 ពាន់លានដុល្លារអាមេរិក ។ គាត់កើតថ្ងៃទី 19 ខែមេសាឆ្នាំ 1957  និងមានអាយុ 59ឆ្នាំ។
លោក Ambani ជាអគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈ Reliance Industries ដែលទទួលបានចំណូល 62,2 ពាន់លានដុល្លារ។ បច្ចុប្បន្នគាត់គឺ ជាមនុស្សដែលមានជាងគេបំផុតនៅអាស៊ី ។ លោក Ambani បានរៀបការហើយមានកូន 3 នាក់។ គាត់បានសិក្សាផ្នែកវិស្វកម្មគីមី នៅសាកលវិទ្យាល័យ Bombay ។ លោក Ambani ជាម្ចាស់អាគារដែលមានតម្លៃថ្លៃជាងគេបំផុតនៅឥណ្ឌា Antilia ។

2. លោក Dilip Shanghvi

https_//b-i.forbesimg.com/naazneenkarmali/files/2013/05/shanghvi.jpg

លោក Dilip Shanghvi មានទ្រព្យសម្បត្តិចំនួន 20 ពាន់លានដុល្លារអាមេរិក។ គាត់កើតថ្ងៃទី 1 ខែតុលាឆ្នាំ 1955 និងមានអាយុ 60 ឆ្នាំ​ ។
លោក Shanghvi បានបង្កើតក្រុមហ៊ុនក្នុងងឆ្នាំ 1982 របស់ឥណ្ឌាដែលមានឈ្មោះថា Sun Pharmaceutical ហើយបានរកប្រាក់ចំណូលបាន 20 ពាន់លានដុល្លាអាមេរិក។ គាត់បានសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Calcutta ។

3. លោក Azim Premji

Azim_H._Premji_World_Economic_Forum_2013.jpg

លោក Azim Premji មានទ្រព្យសម្បត្តិចំនួន 19.1 ពាន់លានដុល្លារអាមេរិក។ គាត់កើតថ្ងៃទី 24 ខែកក្កដា ឆ្នាំ 1945 និងមានអាយុ 71 ឆ្នាំ។
លោក Premji គឺជាសហគ្រិនបច្ចេកវិទ្យាអ្នកសប្បុរសជន និងអ្នកវិនិយោគមកពីប្រទេសឥណ្ឌា។ បច្ចុប្បន្ននេះគាត់ត្រូវបានគេចុះបញ្ជីជាអ្នកមានអំណាចទី ៦១ និងជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានជាងគេបំផុតលំដាប់ទី 13 (2016) ។ គាត់មានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ហើយបានសិក្សានៅសកលវិទ្យាល័យ ស្ទែនហ្វដ និងរកប្រាក់ចំណូលរាប់ពាន់លានក្នុងសេវាកម្ម សូហ្វវែរ ។ បច្ចុប្បន្ននេះគាត់គឺ ជាប្រធានក្រុមហ៊ុន Wipro Limited និងកំពុងរស់នៅក្នុង Bangalore (ប្រទេសឥណ្ឌា) ។

4. គ្រួសារ Hinduja

880072881.jpg

គ្រួសារ Hinduja មានទ្រព្យសម្បត្តិចំនួន 16,5 ពាន់លានដុល្លារអាមេរិក។ បងប្អូនប្រុសបួននាក់ កំពុងកាន់កាប់ក្រុមហ៊ុនឥណ្ឌាឈ្មោះ Hinduja Group ។ ក្រុមហ៊ុននេះមានបុគ្គលិកជាង 72.000 នាក់។ Hinduja Group ធ្វើការនៅក្នុងឧស្សាហកម្មយានយន្ត, ធនាគារ, ថាមពល, គីមីសាស្ត្រ, បច្ចេកវិទ្យាពត៌មាន, ប្រព័ន្ធផ្សព្វផ្សាយ និងអាជីវកម្មកំសាន្ត។

5. លោក Pallonji Mistry

08rich16.jpg

លោក Pallonji Mistry មានទ្រព្យសម្បត្តិចំនួន 15,4 ពាន់លានដុល្លារអាមេរិក។ គាត់កើតក្នុងឆ្នាំ 1929 និងអាយុ 87 ឆ្នាំ ។
លោក Mistry គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ Shapoorji Pallonji Group ។ ក្រុមហ៊ុនសាងសង់របស់គាត់សាងសង់អគារសំខាន់ៗនៅទីក្រុង បុមបៃ ដូចជាធនាគារហុងកុង ,ធនាគារសៀងហៃ ធនាគាររដ្ឋនៅឥណ្ឌា និង ធានាគារក្សាប្រាក់បម្រុងរបស់ឥណ្ឌា ។ ឆ្នាំ 2003 គាត់បានលះបង់សញ្ជាតិរបស់គាត់ហើយកំពុងរស់នៅប្រទេសអៀរឡង់ ដែលជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទីនោះ៕

ប្រែសម្រួល៖ sky

ប្រភព៖richlifestyleclub

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top