បញ្ហាដែលអ្នកប្រឈមរាល់ថ្ងៃគឺរូបរាងដូចជាដុំខ្លាញ់ដែលគួរឱ្យស្អប់។ អ្នកប្រហែលជាកំពុងតែស្វែងរកវិធីសម្រកទម្ងន់ជាច្រើនហើយមែនទេ? អញ្ចឹងបាន admin សូមណែនាំអ្នកពីគន្លឹះសាមញ្ញមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ។
១. ពេលវេលានៃការហាត់ប្រាណ ៖ ចូរហាត់ប្រាណមុនពេលស្រស់ស្រូបអាហារពេលព្រឹក។ សរីរាង្គរបស់អ្នកសម្រេចលទ្ធភាពដុតបំផ្លាញខ្លាញ់ខ្ពស់បំផុត នៅពេលព្រឹក ។ តាមការស្រាវជ្រាវ១ថ្មីនេះ ត្រូវបានប្រកាសលើទស្សនាវដ្តី British Journal Nutrition នោះអ្នករត់ដោយម៉ាស៊ីនហាត់ប្រាណ មុនពេលទទួលទានអាហារព្រឹក នឹងដុតបំផ្លាញខ្លាញ់ច្រើនជាង ២០% ប្រៀបនឹងអ្នកទទួលទានព្រឹកមុន ។ តាមពួកអ្នកស្រាវជ្រាវអង់គ្លេស, ហាត់ប្រាណពុំត្រឹមតែនាំឲ្យបែកញើសប៉ុណ្ណោះទេ តែនៅធ្វើឲ្យក្រពះទទេ ដុតបំផ្លាញខ្លាញ់លើស, ជួយបន្ថយរង្វង់ចង្កេះ, បន្ថយបរិមាណជាតិខ្លាញ់យ៉ាងច្រើន ក្នុងឈាម ។ ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ប្រសិនទ្រាមអត់ឃ្លានមិនបាន នៅពេលព្រឹក នោះអាចទទួលទាននំប៉័ងអាំងបន្តិច មុនពេលហាត់ប្រាណ ។
២. វិធីទទួលទានអាហារ ៖ អ្នកត្រូវទទួលទានមួយៗ កុំបង្ខំ ព្រោះថាការញាុំយឺតៗធ្វើឱ្យដំណើរការសិរីរាង្គរំលាយអាហាររបស់អ្នកមានដំណើរការល្អ និងជួយឱ្យអ្នកអាចទទួលទានអាហារបានតិចជាងមុនដោយមិនចាំបាច់តមអាហារ។ តាមឯកសារយោងកន្លងមក បានឱ្យដឹងផងដែរថា ការទទួលទានទឹកច្រើនក៏ជួយឱ្យអ្នកឆាប់ស្រកទម្ងន់ផងដែរ។ ជាពិសេស កុំទទួលទានអ្វីឱ្យសោះនៅពេលដែលកំពុងតែមានអារម្មណ៍ Stress ។
៣. បញ្ឃប់ភេសជ្ជៈមួួយចំនួន ៖ ទឹកក្រូច ឬទឹកផ្លែឈើសុទ្ធសឹងតែមានជាតិស្ករច្រើននៅក្នុងនោះ ដូច្នេះការទទួលទានជាតិផ្អែមច្រើននឹងធ្វើឱ្យអ្នករឹតតែធាត់ ។ ក្នុងនោះផងដែរ ស្រាក៏ជាប្រភេទគ្រឿងកំប៉ុងដែលធ្វើឱ្យអ្នកមានរូបរាងដូចជាស្ត្រីពោះធំអញ្ចឹងដែរបើទោះជាស្រាមិនមែនជាមួយក្នុងចំណោមភេសជ្ជៈដែលមានជាតិផ្អែមក៏ដោយ។
អត្ថបទ៖ Roger |