• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

វិធីសាស្រ្តងាយៗក្នុងការកែច្នៃទឹកល្ពៅនៅផ្ទះ

[Copy link]
926 0
Share

ល្ពៅ គឺជាដំណាំមួយប្រភេទដែលមានរាងមួលហើយសាច់របស់វាម៉ត់ និងនៅពេលដែលវាទុំមានសម្បកពណ៌លឿង ។ ល្ពៅ ល្អសម្រាប់សុខភាព ជាពិសេសគឺសម្រាប់បេះដូង ។ ល្ពៅ មានហ្វៃប៊ឺ ប៉ូតាស្យូម វីតាមីនសេ និងជាពិសេសវាជួយដល់សុខភាពបេះដូង ។ ការស្រាវជ្រាវបង្ហាញថាការប្រើប្រាស់ប៉ូតាស្យូមគ្រប់គ្រាន់អាចមានសារៈសំខាន់ដូចជាធ្វើឱ្យថយចុះសារជាតិសូដ្យូមសម្រាប់ការព្យាបាលជំងឺលើសឈាម ឫ លើសសម្ពាធឈាម និងជួយកាត់បន្ថយជំងឺមហារីកបានផងដែរ ។
29572586_242141296529889_4557613011570934111_n.jpg


ដោយសារតែឃើញគុណសម្បត្តិរបស់ផ្លែល្ពៅមានច្រើនបែបនេះហើយទើប kohthmey នឹងលើកយកការកែច្នៃទឹកល្ពៅមកបង្ហាញអ្នកទាំងអស់គ្នាឱ្យបានដឹង ។


១ . សារធាតុចិញ្ចឹមក្នុងល្ពៅ ១០០ក្រាម
-        កាឡូរី ២៦ក្រាម
-        សូដ្យូម ១មីលីក្រាម
-        ប៉ូតាស្យូម ៣៤០មីលីក្រាម
-        កាបូហ៊ីដ្រាត ៧ក្រាម
-        ហ្វៃប៊ឺ ០.៥ក្រាម
-        ស្ករ ២.៨ ក្រាម
-        ប្រូតេអ៊ីន ១ក្រាម
-        វីតាមីនអា ១៧០ភាគរយ
-        កាល់ស្យូម ២ភាគរយ
-        វីតាមីនសេ ១៥ភាគរយ
-        Iron ៤ភាគរយ
-        វីតាមីនB6 ៥ភាគរយ
-        ម៉ាញេស្យូម ៣ភាគរយ

២. វត្ថុធាតុដើម សម្ភារៈកែច្នៃ និងវិធីសាស្រ្តកែច្នៃ
ក. វត្ថុធាតុដើម និងសម្ភារៈកែច្នៃ
- ល្ពៅ ១គីឡូ
- ស្ករ ៨ខាំ
- ទឹក ២លីត្រ
- ស្លឹកតយ ៣ធាង
- ទឹកដោះគោខាប់ ១កំប៉ុង
- កាំបិត
- ម៉ាស៊ីនក្រឡុក
- ឆ្នាំង
- ហ្គាស
- វែក

121-730x484.jpg


ខ. វិធីសាស្រ្តកែច្នៃ
- ដំណាក់កាលទី១ : លាងល្ពៅឱ្យស្អាតរួចចិតសម្បកឱ្យស្អាត
- ដំណាក់កាលទី២ : យកល្ពៅទៅស្ងោជាមួយស្លឹកតយឱ្យឆ្អិនរលួយ
- ដំណាក់កាលទី៣ : យកល្ពៅដែលស្ងោឆ្អិនទៅក្រឡុកឱ្យម៉ត់
-  ដំណាក់កាលទី៤ : យកល្ពៅដែលឆ្អិនម៉ត់នោះយកទៅដាំជាមួយទឹកហូតដល់ពុះ រួចន្ថែមទឹកដោះគោខាប់ដើម្បីឱ្យរឹតតែឆ្ងាញ់ ។

បន្ទាប់ពីចម្អិនរួចរាល់ លោកអ្នកពិតជាអាចទទួលទានបានភ្លាមៗ ឫក៏ទុកទឹកល្ពៅនោះឱ្យត្រជាក់ រួចយកទៅដាក់ក្នុងទូរទឹកកកដើម្បីកុំឱ្យវាឆាប់ខូចបានផងដែរ ។ បន្ទាប់មកលោកអ្នកនឹងទទួលបានទឹកល្ពៅដែលឈ្ងុយឆ្ងាញ់ ហើយមានអនាម័យ ដែលជួយដល់សុខភាពរបស់លោកអ្នកបានថែមទៀតផង ។ តោះ! ចាំអង្កាល់ទៀត សាកអនុវត្តន៍វិធីសាស្ត្រងាយៗនេះទាំងអស់គ្នា ដើម្បីទទួលបាននូវទឹកល្ពៅដែលមានឱជារសឈ្ងុយឆ្ងាញ់ពិសា ៕




អត្្ថបទដោយ៖ HooTa


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top