• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

អីយ៉ា ! សម្រស់ទេសភាពផូរផង់អញ្ចឹងតើ បានម្នាក់ៗសម្រុកទៅលេងនៅអន្លង់ភ្ញៀវយ៉ាងភ្លក់ទឹកភ្លក់...

[Copy link]
965 0
Share
ប្រហែលជាប្រិយមិត្តមួយចំនួនគិតស្រមៃថា រមណីយដ្ឋានធម្មជាតិបែបកែច្នៃមួយនេះស្ថិតក្នុងប្រទេសថៃ ប្រទេសវៀតណាម ឬក៏ប្រទេសជិតខាងមួយចំនួន តែតាមពិតរមណីយដ្ឋានមួយនេះស្ថិតនៅមិនឆ្ងាយពីយើងផង គឺវាស្ថិតនៅក្នុងខេត្តតាកែវ។

29594930_786373224893092_841481315113682490_n.jpg

ប្រមាណ ២ ទៅ ៣ខែមុន រមណីយដ្ឋានអន្លង់ស្ថិតក្រោមការសាងសង់បានប្រមាណ ៥០% ទៅ ៦០%  ប៉ុន្តែមកដល់សព្វថ្ងៃនេះរមណីយដ្ឋានមួយនេះជិតរួមរាល់ស្ទើរតែ ១០០% ហើយ។ ក្នុងរួមរមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះផងដែរមានសួនកម្សាន្តដ៏ធំ និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំ និងចង្កេះភ្នំដ៏ប្លែកភ្នែកជាទីគយគន់។ ក្រៅពីនេះផងដែរ រមណីយដ្ឋានមួយនេះក៏មានគម្រោងសាងសង់កន្លែងកម្សាន្តសប្បាយៗជាច្រើន និងអាងមុជទឹកលេងកម្សាន្តជាច្រើនទៀតដើម្បីទាក់ទាញភ្ញៀវទេសចរទីជិតឆ្ងាយ។ បើទោះបីជារមណីយដ្ឋានទើបនឹងសាងសង់រួច និងបើកអោយចូលលេងកម្សាន្ត ប៉ុន្តែមនុស្សម្នានាំគ្នាសម្រុកទៅលេងកម្សាន្តលំហែអារម្មណ៍ ថតរូបស្អាតៗយ៉ាងប្លែកភ្នែក ប្លែកអារម្មណ៍តែម្តង។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានអន្លង់ភ្ញៀវមានទីតាំងស្ថិតនៅ ភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕

29570566_622366751431445_549655133822765369_n.jpg

29598329_622366808098106_3464890806632172724_n.jpg

29472402_1900972163246382_1089543163451093842_n.jpg

29694602_622366784764775_6522735113547287627_n.jpg

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top