• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ហេតុផល ៥យ៉ាង ដែលបុគ្គលិករបស់អ្នកចង់ចាកចេញ

[Copy link]
650 0
Share
អ្នកពិតជាមិនចង់ឱ្យបុគ្គលិករបស់អ្នកឈប់ធ្វើការនោះទេ។អ្នកពិតជាចង់ឱ្យបុគ្គលិកបំពេញការងារឱ្យបានច្រើន ដើម្បីឱ្យជំនួញរបស់អ្នកដំណើរការបានល្អ។តើអ្នកធ្លាប់គិតស្រមៃទេថា ធ្វើយ៉ាងដើម្បីកុំឱ្យបុគ្គលិករបស់អ្នកសុំឈប់?ពេលខ្លះអ្នកប្រហែលជានឹកមិនឃើញពីមូលហេតុណាមួយដែលសមស្របនោះទេ។

S.jpg

កោះថ្មីសូមលើកយកហេតុផល ៥យ៉ាង ដែលបុគ្គលិករបស់អ្នកចង់ចាកចេញពីការងារ ៖

១. ប្រាក់ខែទាប
ប្រាក់ខែ ជាកត្តាសំខាន់ខ្លាំងណាស់សម្រាប់លើកទឹកចិត្តនិងអូសទាញគាត់។ បុគ្គលិកខ្លះគាត់មិនហ៊ានទាមទារឱ្យតម្លើងប្រាក់ខែនោះទេ។អ្នកត្រូវផ្ដល់ប្រាក់ខែឱ្យគាត់ទៅតាមស្ដង់ដារទីផ្សារការងារ​ ពីព្រោះនេះគឺជាមធ្យោបាយដែលល្អសម្រាប់រក្សាបុគ្គលិកជាជាងឱ្យបុគ្គលិកឈប់ពីការងារ។

២. មិនមានឱកាសឡើងតំណែង
បុគ្គលិកតែងតែចង់ឡើងតំណែងដើម្បីបង្កើននូវសមត្ថភាពនិងប្រាក់ខែជាដើម។ ប្រសិនបើគាត់មិនមានឱកាសក្នុងការអភិវឌ្ឍខ្លួនគាត់ទេនេះប្រាកដជាហេតុផលដែលគាត់ត្រូវតែចាកចេញហើយ។ វាជារឿងសំខាន់ណាស់អ្នកត្រូវមានការសន្ទនាជាមួយគាត់ ដើម្បីឱ្យប្រាកដថាគាត់ពេញចិត្តចំពោះការងារនិងត្រូវបង្កើតឱកាសដើម្បីឱ្យពួកគាត់ទទួលបានស្នាដៃក្នុងក្រុមហ៊ុន។

៣. អស់ន័យ
ពេលខ្លះបុគ្គលិករបស់អ្នកប្រហែលជាមានអារម្មណ៍ថាអស់ន័យ និងគ្មានគោលបំណងនូវអ្វីដែលគាត់ធ្វើជារៀងរាល់ថ្ងៃ។ ការជួយលើកទឹកចិត្តគាត់គឺជារឿងដែលល្អណាស់ ដើម្បីឱ្យគាត់យល់ពីតម្លៃរបស់ខ្លួន។ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវសួរសំណួរទៅកាន់គាត់ថា៖
- តើអ្វីទៅដែលបានជម្រុញអ្នកឱ្យមកធ្វើការនៅទីនេះ?
- តើអ្វីទៅដែលអាចធ្វើឱ្យអ្នកមានភាពសប្បាយរីករាយ?
- តើអ្នកមានអារម្មណ៍យ៉ាងណាក្នុងគោលបំណងរបស់អ្នក?
អ្នកត្រូវទទួលចម្លើយវិជ្ជមានពីគាត់ប៉ុន្តែបើចម្លើយនោះអវិជ្ជមានវិញ អ្នកត្រូវចេះលើកទឹកចិត្តគាត់ និងឱ្យតម្លៃគាត់ដើម្បីឱ្យគាត់មានភាពតស៊ូបន្តទៀត។

៤. ខ្វះឯករាជ្យភាព
តើអ្នកធ្លាប់ប្រាប់បុគ្គលិករបស់អ្នកប៉ុន្មានដងថាពួកគាត់នឹងក្លាយទៅជាចៅហ្វាយ ពួកគាត់នឹងមានភាពឯករាជ្យក្នុងការងារ និងអាចធ្វើឱ្យពាណិជ្ជកម្មឈានទៅមុខបាន?អ្នកត្រូវផ្ដល់សិទ្ធិគ្រប់គ្រាន់ឱ្យគាត់ បើគាត់ស្រ្តេសពេលធ្វើការងារអ្នកត្រូវជួយគាត់ដើម្បីឱ្យគាត់មានអារម្មណ៍ធូរស្បើយ។ គាត់ទទួលបន្ទុកច្រើនណាស់ពីក្រុមហ៊ុនដែលតម្រូវឱ្យគាត់ធ្វើការងារនោះឱ្យខានតែបានដែលជាហេតុធ្វើឱ្យគាត់មានភាពតានតឹងក្នុងអារម្មណ៍។

៥. ខ្វះការយល់ចិត្ត
អាចនិយាយបានថា ខ្វះការស្រឡាញ់។ បុគ្គលិកទាំងអស់ចង់មានភាពជឿជាក់នូវអ្វីដែលគាត់បានធ្វើប៉ុន្តែពួកគាត់ក៏ចង់បាននូវការយល់ចិត្ត និងឲ្យតម្លៃផងដែរ។ កត្តានេះអាចបណ្ដាលមកពី
- ធ្វើការនៅកន្លែងដែលមានបរិយាកាសមិនល្អ
- មិនមានការគោរពនិងការមិនយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រង
- ទទួលបានប្រាក់កម្រៃទាប
មិនតែប៉ុណ្ណោះនៅមានបញ្ហាជាច្រើនទៀតដែលបុគ្គលិកមិនពេញចិត្តនិងចង់តែឈប់សម្រាក។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវយកចិត្តទុកដាក់លើបរិយាកាសការងារជារៀងរាល់ថ្ងៃឱ្យមានការទំនាក់ទំនងល្អរវាងបុគ្គលិកគ្រប់កម្រិតនិងអ្នកគ្រប់គ្រង ដើម្បីបង្កើនភាពស្និទ្ធស្នាលពីគ្នាទៅវិញទៅមក។
ទាំងនេះជាកត្តាសំខាន់ណាស់ដែលជាមូលហេតុធ្វើឱ្យបុគ្គលិកចង់លាលែងពីតំណែងឬឈប់ធ្វើការ ប៉ុន្តែក៏មានកត្តាជាច្រើនទៀតដែរ ដែលរៀបរាប់មិនទាន់អស់។ប្រសិនបើអ្នកចង់រក្សាបុគ្គលិកឱ្យបំពេញការងារបានយូរអង្វែង អ្នកត្រូវផ្ដល់នូវការយកចិត្តទុកដាក់ការលើកទឹកចិត្ត ប្រាក់ខែ ឯករាជ្យភាព និងឱកាសក្នុងការឡើងតំណែង នោះអ្នកទទួលបាននូវលទ្ធផលល្អជាមិនខាន៕

ប្រភព៖ theundercoverrecruiter
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top