• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

តើហេតុផលអ្វីខ្លះដែលបណ្ដាលឱ្យមានជម្លោះក្នុងក្រុម?

[Copy link]
292 0
Share
ក្រុមដែលមានផលិតភាពល្អគឺជាក្រុមដែលមានសមាជិកដែលចេះសហការគ្នា បើទោះបីជាគាត់មានអត្តចរិតផ្សេងគ្នាក៏ដោយ។បើក្រុមមានជម្លោះហើយ ការងារក៏មិនអាចល្អប្រសើរបានដែរ នេះគឺជាតួនាទីរបស់ប្រធានក្រុមឬអ្នកដឹកនាំក្នុងការដោះសា្រយ និងបន្ថយនូវជម្លោះផ្សេងៗ។

PLE.jpg

ខាងក្រោមនេះជាកត្តាដែលធ្វើឱ្យសមាជិកក្នុងក្រុមមានជម្លោះ៖

១. មិនមានការទំនាក់ទំនងល្អ
ក្នុងនាមជាប្រធាន តើអ្នកមានការដឹកនាំកូនក្រុមនិងឱ្យពួកគាត់មានការទំនាក់ទំនងផ្ដល់យោបល់គ្នា មានសំណួរ និងមានការស្នើសុំ ដែរឬទេ?ចំណុចទាំងអស់នេះហើយដែលអ្នកត្រូវធ្វើ ចំពោះការពិភាក្សាក្នុងក្រុមអាចធ្វើឱ្យគាត់មានភាពរីកចម្រើនកាន់តែខ្លាំង។

២. ចាត់ចែងតួនាទីមិនត្រឹមត្រូវ
ការកំណត់តួនាទីច្បាស់លាស់ធ្វើឱ្យការងាររបស់អ្នករីកចម្រើនកាន់តែលឿន។ ប្រធានក្រុមដែលល្អត្រូវតែនាំមុខជានិច្ច ហើយត្រូវកំណត់នូវតួនាទីឱ្យបានច្បាស់វាអាចជាជំនួយដល់សមាជិកក្រុមរបស់អ្នកក្នុងការដឹងច្បាស់ពីតួនាទីដើម្បីសម្រេចនូវគោលបំណងរបស់ក្រុមហ៊ុន។

៣. ខ្វះគោលដៅ
ប្រសិនបើកូនក្រុមមានគោលដៅផ្សេងៗគ្នាមិនមានភាពច្បាស់លាស់ វាគឺជារឿងដែលពិបាកក្នុងការធ្វើការងារជាមួយគ្នាណាស់។ កិច្ចការងារជាក្រុមត្រូវមានគោលដៅតែមួយនិងធ្វើរួមគ្នា ទើបទទួលបានជោគជ័យ។

៤. ការខ្វះមតិយោបល់
តើអ្នកធ្លាប់ផ្ដល់មតិយោបល់ឬរិះគន់ក្នុងន័យស្ថាបនាក្នុងក្រុមរបស់អ្នកទេ? បើអ្នកមិនមានយោបល់ទេសមាជិកក្រុមរបស់អ្នកប្រាកដជាមានអារម្មណ៍ថា មិនច្បាស់លាស់ពីជំហររបស់ពួកគេក្នុងក្រុមហ៊ុន។

៥. ក្រុមហ៊ុនមានវប្បធម៌មិនល្អ
តើក្រុមហ៊ុនរបស់អ្នកមានការសហការល្អឬទេ?តើរបៀបគ្រប់គ្រងរបស់អ្នកយ៉ាងណាដែរ? ការមានការប្រកួតប្រជែងតិចតួចគឺល្អហើយប៉ុន្តែការសហការបានល្អអាចធ្វើឱ្យក្រុមមានភាពរីកចម្រើន។

៦. ឥរិយាបថផ្សេងគ្នា
សមាជិកក្រុមទាំងអស់ប្រាកដជាមានឥរិយាបថផ្សេងគ្នានិងខុសគ្នាមិនខាន ។ ជាចម្បង អ្នកត្រូវយល់ពីបុគ្គលិកលក្ខណៈរបស់កូនក្រុមនិងសម្រួលដល់ការយល់ដឹងរបស់ពួកគាត់។

ចំណុចទាំងនេះហើយដែលធ្វើក្រុមរបស់អ្នកមិនមានការសហការគ្នាល្អដែលជាហេតុធ្វើឱ្យជម្លោះ ឬមិនយល់ចិត្តគ្នាទៅវិញទៅមក។ សរុបសេចក្ដីមកក្នុងនាមជាមេក្រុមអ្នកត្រូវដឹងពីសុខទុក្ខ ការងាររបស់កូនក្រុម ត្រូវអធ្យាស្រ័យ​ឲ្យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អក្នុងក្រុមដើម្បីការងារប្រព្រឹត្តិបានយ៉ាងរលូន​៕

ប្រភព៖ business2community
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top