• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

ប្រភេទអាហារទាំង១០មុខដែលជួយជំរុញក្នុងការរំលាយអាហាររបស់អ្នកតាមលក្ខណៈធម្មជាតិ

[Copy link]
811 0
Share
បើអ្នកកំពុងតែស្វែងរកនូវប្រភេទអាហារដែលជួយសំរួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកអោយកាន់តែល្អប្រសើរនោះ សូមក្រលេកមកមើលប្រភេទអាហារខាងក្រោមនេះតើមួយណាដែលអ្នកអាចយកវាទៅបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបាន សូមអនុវត្តន៍ដើម្បីសុខភាពរបស់អ្នក។
4546.jpg

១ តែម៉ាឆា រឺ តែបៃតង
វាជាប្រភេទស្លឹកតែពណ៌បៃតងដែលភាគច្រើនគេបំលែងវាទៅជាម្សៅពណ៌បៃតង។ហើយវាមានជាតិ EGCG(epigallocatechin gallate) ខ្ពស់ដែលជួយប់ស្កាត់ការបង្កើតកោសិការខ្លាញ់ក្នុងសារពាង្គកាយ។
២ សូកូឡាខ្មៅ
ជាទូទៅញាំសូកូឡាជួយកាត់បន្ថយស្ត្រេសនិងជួយអោយមានការចងចាំប្រសើរជាងមុន។ប៉ុន្តែលើសពីនេះ វាមានសារធាតុម៉្យាងក្នុងកាកាវ ដែលជួយពន្លឿនក្នុងការរំលាយអាហាររបស់អ្នកបាន។
៣ ផាសតា (Pasta)
ផាសតាគឺមានកំរិតជាតិស្ករតិចបំផុត ជាងប្រភេទគ្រាប់ធញ្ញជាតិផ្សេងៗ។
៤ ស៊ុត
ស៊ុតគឺជាប្រភពនៃប្រូតេអីនដែលអាចជួយ បំផ្លាញនូវជាតិកាឡូរីដែលមាននៅក្នុងរាងកាយរបស់អ្នកមាន បើអ្នកទទួលទានវាជារៀងរាល់ថ្ងៃ។
៥ ស្ពៃខ្មៅ (spinach)
ជីជាតិដែកដែលមាននៅក្នុង Spinach ជួយធ្វើអោយការរំលាយអាហាររបស់អ្នកដំណើរការល្អ លើសពីនេះវាមានសមត្ថភាពដុតកំទេចជាតិខ្លាញ់របស់អ្នកបានរហូតដល់៣០% ទៀតផង។
៦ ប្រភេទក្រូច
ក្រូចថ្លុងត្រូវបានគេដឹងថាវាបន្ថយកំរិតអាំងស៊ុយលីន ហើយជាតិកាកសសៃរបស់វាក៏ជួយដល់ការរំលាយអាហារផងដែរ។
៧ ប្រេងដូង
វាជម្រុញនូវការស្រូបជាតិខ្លាញ់ ជំនួសដោយការផ្តល់នូវថាមពលដល់រាងកាយ។
៨ ខ្ទឹមស
កុំសូវខ្វល់និងបញ្ហាក្លិនរបស់វា ព្រោះវាមានប្រយោជន៏ជួយជំរុញដល់ការរំលាយអាហារដែលមានជាតិស្ករ និងជួយគ្រប់គ្រងកំរិតជាតិខ្លាញ់របស់អ្នកបាន។
៩ ត្រីសាម៉ុង
ត្រីសាលម៉ុងវាជាប្រភពដ៏ល្អមួយប្រសិនបើអ្នកមានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ។ក្រៅពីប្រភេទត្រីទាំងអស់ ត្រីសាលម៉ុងផ្តល់នូវអត្ថប្រយោជន៏ប្រឆាំងនិងបញ្ហាជាតិខ្លាញ់របស់អ្នក។
១០ អយស្ទ័រ
គ្មាននរណាម្នាក់ធ្លាប់គិតដល់ថាញាំអយស្ទ័រក៏ជាផ្នែកមួយនៃការដុតបំផ្លាញភាពធាត់របស់អ្នកនោះទេ ដូច្នេះញាំអយស្ទ័រមិនអាចធ្វើអោយអ្នកឡើងកូឡេសស្តេរ៉ូលនោះទេ៕




អត្ថបទដោយ៖ Orchid
ប្រភព៖ herbeauty

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top