• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

វិធីធ្វើឱ្យiPhoneឬ iPad របស់អ្នកដើរលឿនជាងមុន

[Copy link]
715 0
Share
ការប្រើប្រាស់ជារៀងរាល់ថ្ងៃអាចធ្វើឱ្យទូរសព្ទរបស់អ្នកយូរទៅកាន់តែយឺតទៅៗជាងពេលដែលទិញមកលើកដំបូង។

PLE.jpg

ជាការពិតណាស់ទូរសព្ទដែលចាស់ប្រាកដជាដើរយឺរហើយ ប៉ុន្តែ កោះថ្មីនឹងណែនាំពីវិធីខ្លះៗដែលអ្នកអាចអនុវត្តន៍ដោយខ្លួន​​ឯងបាន នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖
-  ដំណើរការទូរសព្ទឡើងវិញ
អ្ន​កប្រើប្រាស់វាយូរណាស់ហើយ ដែលពេលខ្លះត្រូវបើក​និងទាញយកកម្មវិធីច្រើន លេងហ្គេម និងប្រើមុខងារជាច្រើនទៀតដោយមិនឱ្យទូរសព្ទរបស់អ្នកបានសម្រាកសោះ​ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើ គឺត្រូវបិទនិងបើកឡើងវិញម្ដងទៀតដើម្បីម៉ាស៊ីនបានឈប់សម្រាក។

xscreen_shot_2016-09-01_at_1.22.25_pm.png.pagespeed.gp jp jw pj ws js rj rp rw r.png

-  កាត់បន្ថយនូវហ្គ្រាហ្វិក(Graphics)
ហ្គ្រាហ្វិក គឺជារូបថតឬរូបមានចលនាដែលមានទំហំធំ និងពណ៌ច្រើន ដែលវាអាចធ្វើឱ្យទូរសព្ទដៃរបស់អ្នកដើរយឺត។ដើម្បីបិទសូមចូលទៅកាន់ Setting > General > Accessibility

ximg_57c5bca0ee2d9.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.YpQcgVbxX_.png img_57c5beb0c9423.png img_57c5bf2c63666.png
ximg_57c5bf58e1e97.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.rrUMjdS0Hy.png

អ្នកនឹងបានឃើញមុខងារ ២ គឺ IncreaseContrast និង Reduce Motion
ដំបូងសូមចុចលើ Increase Contrast ហើយបើមុខងារ Reduce Transparency ដើម្បីកាត់បន្ថយនូវeffect មួយចំនួនដែលធ្វើឱ្យគាំងទូរសព្ទ

img_57c5bf6ba49aa.png

មួយវិញទៀតលោកអ្នកអាចចូលទៅកាន់បើកមុខងារ ReduceMotion ដែលជួយអ្នកក្នុងការកាត់បន្ថយនូវចលនាផ្សេងៗដែលមិនចាំបាច់នៅលើទូរសព្ទដៃរបស់អ្នក។
-​ លុបកម្មវិធី ដើម្បីសល់ទំហំមេម៉ូរីកាន់តែធំ
បើមេម៉ូរីរបស់អ្នកពេញអ្នកគួរតែលុបវាចោលខ្លះចំពោះកម្មវិធីណាដែលមិនចាំបាច់ និងមិនសូវប្រើប្រាស់ ដើម្បីឱ្យមេម៉ូរីសល់បានច្រើននៅក្នុងទូរសព្ទ

img_5a42a3850c32c.png img_5a42a017d2b41.png img_5a429fff086c3.png

-      ចូលទៅRefresh កម្មវិធី
ការ Refresh គឺបានធ្វើឱ្យទូរសព្ទដើរកាត់តែលឿនដែលពេលខ្លះអ្នកបិទវាហើយ តែតាមពិតវាមិនទាន់បិទបានល្អនោះទេ។ របៀបនៃការបិទនេះសូមចូលទៅកាន់Setting > General > Background App Refresh
ពេលនេះអ្នកមាន២ជំរើស ១គឺបិទកម្មវិធីទាំងអស់និង១ទៀតគឺបិទមួយណាក៏បានដែរ។

img_57c5c65a66dcd.png img_57c5c66cf0714.png
- លុបសាររបស់អ្នក
សារកាន់តែច្រើនក៏អាចធ្វើឱ្យទូរសព្ទដើរយឺតផងដែរដូច្នេះ អ្នកត្រូវ​លុបវាចេញ ដោយចុច ចូលកម្មវិធីសារ ហើយអូសទៅឆ្វេង និងចុច Deleteឬបើចង់លុបម្ដងទាំងអស់ ចុច Edit ហើយរើសមួយៗនិងចុច Delete ជាការស្រេច។

ict_5.png ict_7-2.png img_57c72ec20cbd5.png

- បិទកម្មវិធីSiri & Search
Siri & Search វាមានមុខងារក្នុងផ្ដល់នូវព័ត៌មានដែលអ្នកស្វែងរកដូច្នេះអ្នកអាចបិទកម្មវិធីណាមួយដែលអ្នកមិនដែលប្រើសោះដើម្បីកុំឱ្យនៅកន្លែងស្វែងរកច្រើនពេក។ សូមចូល Setting > Siri &Search > ចុះមកក្រោមហើយលោកអ្នកអាចរើសកម្មវិធីដែលចាំបាច់សម្រាប់អ្នកបាន។

img_5a42a64f88cb6.png img_5a42a63c1a12b.png

-  ប្រើកម្មវិធីរបស់Apple
កម្មវិធីខាងក្រៅមានមុខងារច្រើនសម្រាប់អ្នកមែនប៉ុន្តែវាក៏មានតម្រូវការ ផ្សេងពីទូរសព្ទរបស់អ្នកដែរ។ បើសិនកម្មវិធីដើរយឺតអ្នកត្រូវមកប្រើកម្មវិធីរបស់ Apple វិញដើម្បីកាត់បន្ថយការគាំង ឬយឺតជាដើម។

apple-apps.jpg

- ធ្វើការBackup និង Restore ទូរសព្ទរបស់អ្នក
បើវិធីខាងលើមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកទេអ្នកត្រូវធ្វើការ back up និង restore ដើម្បីធ្វើឱ្យទូរសព្ទដើរបានលឿន។ តាមវិធីខាងក្រោម
អ្នកត្រូវមានកុំព្យូទ័រ និងតម្លើងកម្មវិធី iTunesហើយបើកវា និងដោតខ្សែ USB ពី iPhone ឬ iPad ចូលកុំព្យូទ័រ ហើយចុចពាក្យថា Trust នៅលើទូរសព្ទរបស់អ្នក

img_5a429b45697aa.jpg

ក្នុងកម្មវិធី iTunes សូមចុចលើរូបទូរសព្ទ តែអ្នកត្រូវដោះសោទូរសព្ទនោះជាមុនសិន រួចចុចលើប៊ូតុង BackUp Now បន្ទាប់មកសូមចុច Restore Backup

img_5a42a1de336aa.png img_5a429b0412a5d.png
img_5a42a19008810.png img_5a42a28a73ea9.png

ប្រសិនបើ iTunes ទាមទារឱ្យបើកមុខងាFind My iPhone ឬ Find My iPad អ្នកអាចបើកវាដោយចូលកាន់ Setting និងបើកមុខងារនោះជាការស្រេច។

img_5a42a3e8afecf.png

-   វិធីចុងក្រោយ
បើនៅតែដើរយឺតទៀត អ្នកធ្វើការ Resetទូរសព្ទរបស់អ្នក ។ ការ Reset លុបនូវអ្វីទាំងអស់នៅលើទូរសព្ទរបស់អ្នកដូចដែលទើបនឹងទិញថ្មីអញ្ចឹង ប៉ុន្តែមុននឹងធ្វើវា អ្នកត្រូវកូពី​ឯកសារ រូបថត វីដេអូរបស់អ្នកទុកជាមុនសិនជៀសវាងការបាត់បង់ដោយយថាហេតុ។ ដើម្បីធ្វើបានអ្នកត្រូវចូលទៅកាន់Setting> General > Reset ហើយរើសយក Erase All Content andSetting ជាការស្រេច ។

2016-08-31-11.49.10.png 2016-08-31-11.49.19.png

សរុបសេចក្តីមក វិធីខាងលើនេះ អ្នកអាចប្រើប្រាស់ដើម្បីធ្វើឱ្យiPhoneឬ iPad មានដំណើរការបានលឿននិងងាយស្រួលប្រើប្រាស់ជាងមុន ។ ហើយលោកអ្នកក៏អាចសាកល្បងធ្វើតាមគន្លឹះខាងលើនេះបាននៅលើទូរសព្ទដៃ ឬ iPad របស់អ្នកបានផងដែរ ។
ប្រភព៖ gsmarena
ប្រែសម្រួល៖ Vichay
ximg_57c5bca0ee2d9.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.YpQcgVbxX_.png
img_5a42a456b5850.png
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top