• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

គុណសម្បត្តិនិងគុណវិបត្តិចំពោះការជួលមេដោះមើលថែរក្សាកូនអ្នក

[Copy link]
767 0
Share
ប្រសិនបើអ្នកជាឪពុកម្ដាយដែលជាប់រវល់និងកិច្ចការអ្វីមួយឬ ទៅធ្វើការនៅឆ្ងាយ ដោយពុំសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីនៅមើលថែទាំកូន ដូច្នេះអ្នកនិងស្វែងរកមេដោះម្នាក់ដើម្បីនៅមើលថែទាំកូនតូច ជំនួសអ្នក។ ការជួលមេដោះមកមើលកូនរបស់អ្នកតើមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? ខាងក្រោមនេះគឺជា គុណសម្បត្តិនិងគុណវិបិត្តចំពោះការជួលមេដោះមើលថែរក្សាកូនអ្នក៖

គុណសម្បតិ្ត៖
- មេដោះបានជួយមើលថែរក្សា ដោយអោយកូនអ្នកគេងនិងញាំគ្រប់គ្រាន់ ជំនួសដៃអ្នកនូវពេលអ្នកមិនបាននៅក្បែរកូន
- គាត់បានជួយកាត់បន្ថយកាងារប្រចាំថ្ងៃ របស់កុមារ ដូចជាបោកគក់សម្លៀកបំពាក់កុមារ បង្រៀនកុមាររាល់សកម្មភាពផ្សេងៗ
- ឪពុកម្ដាយពុំមានការព្រួយបារម្ភខ្លាំង ដោយមេដោះបានមើលថែទាំកូននៅក្នុងផ្ទះរបស់អ្នក
- គាត់បានជួយបង្រៀនកូនអ្នកឲ្យមានទំនាក់ទំនងល្អក្នុង​សង្គម
- គាត់គេងជាមួយកុមាររៀងរាល់យប់ និងនៅជាមួយកុមារជាប់ជានិច្ច
- ជួយមើលថែកុមារពេលចូលរៀន ជូនកុមារទៅសាលារៀនដោយសុវត្ថិភាព
- រៀបចំសម្ភារះកុមារ និងទុកដាក់បានគ្រប់គ្រាន់ល្អ

9.jpg

គុណវិបត្តិ៖
- មេដោះខ្លះអាចមានចរិតកាច ដាក់កូនរបស់អ្នក ដូចជាស្រែកដាក់ ឬវាយកូនរបស់អ្នក ដែលពេលខ្លះអ្នកមិនដែលដឹង
- អោយកុមារញាំចំណីអាហារផ្ដេសផ្ដាស មិនល្អចំពោះសុខភាពកុមារ
- បង្រៀនកុមារអោយធ្វើនូវទម្លាប់មិនល្អ នៅពេលដែលអ្នកមិននៅ
- បញ្ជាកុមារមិនអោយចូលចិត្តអ្នកឬក៏ស្អប់អ្នក
- នាំកុមារដើរទោក្រៅឆ្ងាយដោយមិនមានការប្រាប់អ្នកជាមុន
- កូនអ្នកអាចមិនសូវមានភាពកក់ក្ដៅជាមួយនិងអ្នក យូរទៅពួកគេអាចនិងមានអារម្មណ៏មិនស្និទ្ឋស្នាលកាន់តែខ្លាំងឡើង
- កុមារពុំសូវមានការយកចិត្តទុកដាក់ខ្ពស់ដូចពេលនៅផ្ទាល់ជាមួយឪពុកម្ដាយ

អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top