កុមារភាគច្រើនចូលចិត្តលេងទូរស័ព្ទ ព្រោះនៅក្នុងនោះមានកម្មវិធីជាច្រើនសំបូរបែប ដូចជា ហ្គេម ការមើលវីដេអូតាម youtube កម្មវីធីប្លែកៗ -ល- ។ ការដែលបណ្ដោយឲ្យកុមារលេងទូរស័ព្ទជាច្រើនម៉ោង គឺមានផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងខ្លាំងចំពោះកុមារ ពេលដែលកុមារខំប្រឹងសម្លឹងមើលអេក្រង់ទូរស័ព្ទយូរ វានឹងបណ្ដាលអោយភ្នែកកុមារ ឆាប់ខូច និងប៉ះពាល់ដល់ប្រស្រីភ្នែកយ៉ាងខ្លាំង ។
ពន្លឺទូរស័ព្ទ ជះឥទ្ធិពលយ៉ាងខ្លាំងចំពោះភ្នែកកុមារ ដូច្នេះ វានឹងធ្វើឲ្យកុមារឈឺភ្នែក ក្រហាយភ្នែក និងមានអារម្មណ៏មិនសូវល្អ ដូចជាមួម៉ៅ និងរវើរវាយជាដើម។
ដូច្នេះ ដើម្បីបង្ការបញ្ហាឈឺភ្នែកនិងជួយឲ្យភ្នែកកុមារមានសុខភាពល្អ អ្នកមិនគួរអនុញ្ញាតិឲ្យកូន លេងទូរស័ព្ទច្រើនម៉ោងឡើយ អ្នកគួរតែកំនត់ពេលវេលាអោយពួកគេលេង មួយថ្ងៃត្រឹមតែ កន្លះ ម៉ោង ទៅមួយម៉ោងបានហើយ។
អត្ថបទ៖ Brave |
|