• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

វិធីធ្វើ នំសារ៉ាយស្ករត្នោត ពងមាន់

[Copy link]
611 0
Share
eret.jpg
គ្រឿងផ្សំ៖
-ពងមាន់ ២គ្រាប់
-ស្ករ ២ខាំ
-ខ្ទិះដូង ១កំប៉ុង
-ស្លឹកតើយ ៣សន្លឹក
-ម្សៅសារ៉ាយ ១ស្លាបព្រាបាយ
-អំបិល ១ចុងស្លាបព្រា
-ស្ករត្នោត
របៀបធ្វើ៖
-ស្ងោរសារ៉ាយម្សៅ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០ទៅ១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
-គោះពងមាន់នៅក្នុងចាន១ ជាមួយស្ករត្នោតនិងខ្ទិះដូងវាយអោយចូលគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ក៏បាន
-យកពងមាន់ដែលគោះហើយនោះ ទៅច្រូចលើទឹកសារ៉ាយ ហើយកូរអោយសព្វរួចលើកចុះ
-ដួសទឹកសារ៉ាយនេះ ចាក់ចូលពុម្ភ ទុកចោលប្រហែល ២ម៉ោង ដើម្បីអោយរឹងកកជាសារ៉ាយដុំ បន្ទាប់មកចាក់ចេញ តម្រៀបទៅលើចានដើម្បីទទួលទាន
-បើគ្មានពុម្ភទេ អាចចាក់ដាក់ថាសធម្មតា ហើយកាត់ជាដុំ នៅពេលវាកកក៏បាន៕


អត្ថបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top