• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

នៅថ្ងៃអនាគតការផ្ញើសារ SMS នឹងដូចជា Chat ដែរហើយ

[Copy link]
390 0
Share
តាមរយៈសេចក្ដីរាយការណ៍នៃ វេបសាយ TheVerge ថា ក្រុមហ៊ុន Google បានបញ្ជាក់ថានឹងមានគម្រោងដើម្បីឱ្យការទំនាក់ទំនងកាន់តែមានភាពរីកចម្រើននិងរលូនជាមួយនឹងបច្ចេកវិទ្យា RCS (Rich Communication Services)។

S.jpg

RCS នេះគឺជាស្តង់ដារថ្មីនៃការផ្លាស់ប្ដូរពី SMS ធម្មតាឱ្យកាន់តែទំនើបជាងមុន គឺអាច SMS ជាលក្ខណៈដូចលេងChat ដែរ និងត្រូវមានការស្រុះស្រួលគ្នាពីក្រុមហ៊ុនជាច្រើនទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ។ប្រព័ន្ធ RCS ជាសកល មានសារប្រាប់ដំណឹង(Notification) រូបថតដែលមានទំហំធំ និងការចែករំលែកវីដេអូ ត្រូវតែដំណើរការដោយប្រើប្រាស់ Wi-Fiនិង LTE ។

1.PNG 2.PNG

អ្នកប្រើប្រាស់បានដាក់ឈ្មោះឱ្យវាថា “Chat” ។ យ៉ាងណាក៏ដោយវាល្អជាង Google ដែលព្យាយាមបង្កើត iMessageថ្មីមួយទៀត ហើយការអាប់ដេតថ្មីមួយនេះ RCS នឹងមានស្រាប់លើប្រព័ន្ធប្រតិបត្តិការAndroid ។ លោកអ្នកមិនបាច់ភ័យខ្លាចថាត្រូវតម្លើងកម្មវិធីឬបាត់បង់សារចាស់ៗនោះទេ ព្រោះវាគ្រាន់ផ្លាស់ប្ដូរមុខងារថ្មីប៉ុណ្ណោះវាមិនបានលុបសាររបស់អ្នកនោះទេ។ ប៉ុន្តែបើដៃគូរបស់អ្នកមិនបានបើក Chat ឬមិនប្រើទូរសព្ធ​ Android ទេ សារនោះនឹងក្លាយជាសារធម្មតាដូចមុនអញ្ចឹង។ ក្រុមហ៊ុន ហ្គូហ្គល បានប្រកាសប្រាប់រួចហើយជាមួយដៃគូដូចជា Huawei, Motorola, LG, HTC និង Sony ដែលត្រូវយកកម្មវិធីសារនេះឱ្យស្ថិតនៅក្នុងទូរសព្ទតែម្ដង។ គិតមកដល់ពេលនេះមានក្រុមហ៊ុនដឹកជញ្ជូនចំនួន55 និងអ្នកផលិតស្មាតហ្វូនចំនួន 11 នាក់ដែលកំពុងធ្វើដំណើរឆ្ពោះទៅរកការគាំទ្រជាមួយនឹងការទំនាក់ទំនងក្នុងការផ្ញើសារនេះ។

Capture.PNG

សរុបសេចក្ដីមក ក្រុមហ៊ុន Googleបានសហការជាមួយដៃគូក្រុមហ៊ុនស្មាតហ្វូតទាំងអស់ដើម្បីបញ្ចូលកម្មវិធីថ្មីនេះ ជាកម្មវិធីរបស់ទូរសព្ទតែម្ដង ដូច្នេះ អ្នកប្រាកដជាសប្បាយរីករាយក្នុងការប្រើប្រាស់ហើយនឹងទទួលបានការប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយមិនខាន ។





ប្រភព៖ Gsmarena
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top