• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

iPhoneSE 2 នឹងត្រូវចេញលក់នៅខែឧសភានេះជាមួយនឹងបន្ទះឈីប A10 Fusionchipset និងមិនមានកាសទំហំ 3.5 មីលីម៉ែត្រទេ

[Copy link]
592 0
Share
យោងតាមប្រភពពាក្យចចាមអារ៉ាមថ្មីមួយចេញពីក្រុមហ៊ុនApple ដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងផងដែរថា Apple នឹងចាប់ផ្តើមលក់iPhone ស៊េរី SE 2 នៅខែឧសភាខាងមុខនេះ។

PLE.jpg

ឧបករណ៍ថ្មីនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប A10 Fusion របស់ក្រុមហ៊ុន Apple ដែលធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទូរសព្ទ iPhone 7 និង 7 Plus នៅឆ្នាំ 2016 ។ ឥលូវនេះវាត្រូវបានគេធ្វើឱ្យកាន់តែប្រសើរឡើងនៅលើមុខងារទូរសព្ទiPhone ស៊េរី SE ដែលប្រុងនឹងដាក់បង្ហាញខ្លួននៅលើទីផ្សារនាពេលឆាប់ៗនេះ។
នៅក្នុងការផលិតទូរសព្ទស៊េរីទំនើបថ្មីមួយនេះឡើងAppleគ្រោងនឹងដកចេញលើមុខងាររន្ធដោតកាសដែលមានទំហំ 3.5 មីលីម៉ែត្រ បើទោះបីជាទំហំរបស់SE ជំនាន់ទី 2 នេះមានភាពស្រដៀងគ្នាទៅនឹងម៉ូឌែលចាស់របស់ខ្លួនក៏ដោយ។

gsmarena_002 (1).jpg

ចំពោះផ្នែកខាងមុខនឹងមិនមានអ្វីប្លែកគ្នាទេ ដោយសារឧបករណ៍ចាប់សញ្ញាTouchID នៅតែមាននៅខាងក្រោមអេក្រង់ដដែល ប៉ុន្តែវាមិនមានកន្លែងលឹបចូល (notch) នៅលើកែមទូរសព្ទទេ ឬប្រព័ន្ធសម្គាល់មុខ Face ID នៅទីនេះឡើយ។នេះជាការបន្ថែមដ៏ល្អមួយសម្រាប់ម៉ូឌែលថ្មីនេះដែលរួមមានកញ្ចក់នៅផ្នែកខាងក្រោយ និងការសាកថ្មឥតខ្សែ(Qi Wireless charging) ដូចដែលបានឃើញរូបភាពខាងលើនេះ។
iPhone SE 2 មើលទៅជាការកែលម្អតិចតួចណាស់ក្នុងចំណោមទូរសព្ទដែលមានតម្លៃសមរម្យបំផុតរបស់ក្រុមហ៊ុនApple ។ អ្វីដែលក្រុមហ៊ុនកំពុងបារម្ភនោះគឺ iPhone SE2 នេះក៏មិនខុសពី MacBook Air ដែរដែលនៅតែជាកុំព្យូទ័រយួរដៃកម្រិតខ្ពស់ប៉ុន្តែវាពិបាកក្នុងការផ្លាស់ប្តូររូបរាងខាងក្រៅឱ្យទាន់សម័យណាស់ ហើយអ្វីដែលអាចផ្លាស់ប្តូរគឺត្រឹមតែផ្នែកខាងក្នុងប៉ុណ្ណោះនេះជាការរចនាម៉ូដមួយដែលនៅតែមានទម្រង់នេះរយៈពេលជាច្រើនឆ្នាំ៕




ប្រភព៖ Gsmarena
ប្រែសម្រួល៖ vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top