• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

វិធីធ្វើ ស៊ុប ស៊ុត ប៉េងប៉ោះ

[Copy link]
420 0
Share
ថដសថ.jpg
គ្រឿងផ្សំ៖
-ស៊ុត ២គ្រាប់គោះដាក់ក្នុងចាន
-ប៉េងប៉ោះ ២ផ្លែចិត្តសំបកចេញហាន់តូចៗ
-ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
-ទឹកស៊ុបមាន់ ១លីត្រ
-ទឹកសុីអុីវ ១ស្លាបព្រាកាហ្វេ
-ទឹកម្សៅមី ១ស្លាបព្រាបាយ
-ស្លឹកខ្ទឹមហាន់ កន្លះស្លាបព្រាបាយ
វិធីធ្វើ៖
-ដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំង ដាក់ភ្លើងអោយក្តៅបន្តិចសិនចាំដាក់ខ្ទឹមសចូលឆាអោយឆ្ងុយ-បន្ទាប់មកដាក់ទឹកស៊ុបមាន់ចូលរួចដាំវាអោយពុះទើបដាក់ប៉េងប៉ោះ និងទឹកសុីអុីវចូល
-បន្ទាប់មកទៀត ដាក់ភ្លើងតិចៗរំងាស់វាប្រហែលជា កន្លះម៉ោងទើបបិទភ្លើង
-បន្ទាប់ពីបិទភ្លើងភ្លាម ត្រូវដាក់ស៊ុតចូលភ្លាម (ពេលដាក់បណ្តើរកូរបណ្តើរ)រួចដាក់ទឹកម្សៅមីចូលកូរបញ្ចូលគ្នាអោយសព្វ បង់ស្លឹកខ្ទឹមតាមក្រោយ ជាការស្រេច៕




អត្ថបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top