• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុអ្វីមនុស្សស្រីសុខចិត្តដើរចេញពីមនុស្សប្រុសដែលខ្លួនស្រលាញ់ស្ទើរលេប?

[Copy link]
6084 0
Share
មិនមែនជារឿងងាយស្រួលទេ សុខៗបែកគ្នាជាមួយបុរសក្នុងបេះដូងស្រលាញ់ស្ទើរលេប ប៉ុន្តែដោយសារហេតុផលដែលធ្វើឲ្យនាងខំមាត់សង្កត់ចិត្តទ្រាំលែងកើតទើបនាងសុខចិត្តដើរចេញក្រោមហេតុផលមួយចំនួន ៖

Sampleចតុកោងកែង.jpg

១. បញ្ហាកើតមានមិនចេះចប់
ទោះបីស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ បើមានរឿងមិនចេះចប់ ដោះស្រាយមិនចេះហើយ ទោះបន្តស្រលាញ់គ្នាទៀតក៏មិនដឹងបានយូរប៉ុណ្ណាដែរ។

២. មិនសូវចុះសម្រុងនឹងគ្នា
ត្រឹមជាគូសង្សារមានរឿងច្រើនមិនចុះសម្រុង ចុះទម្រាំតែក្លាយជាប្តីប្រពន្ធអាចនឹងមានរឿងច្រើនជាងនេះរាប់រយដង ទើបមនុស្សស្រីសុខចិត្តដើរចេញទាំងឈឺចាប់។

៣. មិនអើពើនឹងនាង
ភាពព្រងើយកណ្តើយយូរៗធ្វើឲ្យមនុស្សស្រីឆ្អែតចិត្ត ព្រោះគ្មានមនុស្សប្រុសណាទុកមនុស្សស្រីក្នុងបេះដូងចោលទេ មានតែប្រុសក្បត់ទើបធ្វើបែបនេះជាមួយនឹងសង្សារ។

៤. មិនចេះទទួលកំហុស
មនុស្សប្រុសដែលប្រកាន់ថាខ្លួនឯងមិនចេះខុស និងចូលចិត្តទម្លាប់កំហុសគ្រប់យ៉ាងឲ្យមិត្តស្រី តើមានមនុស្សស្រីប៉ុន្មានអ្នកអាចទ្រាំនឹងទង្វើបែបនេះបាន?

៥. ធ្វើឲ្យនាងខកចិត្ត និងខូចចិត្ត
មនុស្សស្រីឆ្លាតៗបើដឹងសង្សារធ្វើឲ្យខូចចិត្តម្តង ឬ ពីរដង ទោះស្រលាញ់ដល់ឆ្អឹងក៏មិនអាចទ្រាំនឹងទង្វើក្បត់ដដែលៗបានដែរ។

៦. គ្រួសារសងខាងមិនចុះសម្រុងគ្នា
គ្រប់គ្នានិយាយថាឲ្យតែមនុស្សពីរនាក់ស្រលាញ់ ទោះគ្រួសារមិនសូវត្រូវគ្នាក៏មិនអីដែរ។ តែមនុស្សស្រីមួយចំនួនយល់ថា នៅបន្តធ្វើអ្វីទៀតបើគ្រួសារខាងប្រុសមិនចូលចិត្តយើងផង អញ្ចឹងគួរដើរចេញឲ្យហើយទាន់ឈឺចាប់មិនសូវខ្លាំង។

៧. ចូលចិត្តមើលចំណុចខ្សោយនាង
គ្មានអ្នកណាល្អឥតខ្ចោះទេ ប៉ុន្តែបើនាងមិនទាន់ល្អត្រង់ណាគួរតែកែតម្រូវ ជាជាងមើលឃើញតែចំណុចអាក្រក់ៗឡើយ៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top