• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ស្រីៗ ដាច់ខាតកុំបោះបង់ចោលបុរសដែលមានចំណុចទាំង ៦ នេះ

[Copy link]
1767 0
Share
មនុស្សគ្រប់រូបកើតមកគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះទេ ប៉ុន្តែបើសិនអ្នកបានជួបនឹងមនុស្សប្រុសល្អដែលមាន ៦ ចំណុចខាងក្រោមនេះហើយ ដាច់ខាតកុំទៅចោលគាត់អី ៖

Sampleចតុកោងកែង.jpg

១. ស្រលាញ់អ្នក និងគិតបារម្ភពីអ្នកគ្រប់ពេល
សង្កេតមើលក្តីស្រលាញ់ និងការបារម្ភរបស់គេ ព្រោះមនុស្សស្រីគ្រប់រូបតែងតែចង់បានការស្រលាញ់ និងការយកចិត្តទុកដាក់របស់មនុស្សប្រុសខ្លាំងជាទីបំផុត។

២. ទុកអ្នកជាមនុស្សសំខាន់
ប្រសិនគ្រប់យ៉ាងគេធ្វើដើម្បីអ្នក គេមិនអាចរស់ដោយគ្មានអ្នក គេទុកអ្នកជាមនុស្សសំខាន់ ដូច្នេះ ដាច់ខាតកុំរំលងបុរសបែបនេះឲ្យសោះ។

៣. អោយតម្លៃ និងគោរពអ្នក
មនុស្សប្រុសដែលមានចិត្តស្រលាញ់អ្នកខ្លាំង គឺមិនចង់បានអ្វីពីអ្នកទេ។ ផ្ទុយទៅវិញ បុរសម្នាក់នោះថែមទាំងឲ្យតម្លៃ និងគោរពអ្នកទៀតផង។

៤. ស្មោះត្រង់
មនុស្សស្រីភាគច្រើនតែងតែចង់បានភាពស្មោះត្រង់ពីបុរស ដូច្នេះប្រសិនឃើញចំណុចល្អមួយនេះហើយត្រូវតែផ្តល់សេចក្តីស្រលាញ់ឲ្យគេវិញផង។

៥. មានគោលដៅក្នុងជីវិតច្បាស់លាស់
បើបុរសម្នាក់នោះហ៊ាននិយាយរឿងគូជីវិត ឬ គោលដៅក្នុងជីវិតនៅអនាគត គេពិតជាបុរសដែលមិនលេងសើចនឹងរឿងស្នេហាឡើយ។

៦. ក្លាហានជួបក្រុមគ្រួសារអ្នក
មានតែបុរសលេងសើចនឹងស្នេហាទេ ដែលមិនហ៊ានជួបមុខក្រុមគ្រួសារអ្នក និងមិនហ៊ានបង្ហាញឲ្យមនុស្សជុំវិញខ្លួនបានស្គាល់អ្នក៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top