• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុអ្វីមនុស្សស្រីខូចចិត្តរឿងស្នេហាទន់ជ្រាយជាងបុរស?

[Copy link]
602 0
Share
គូស្នេហ៍គ្រប់រូបពេលបែកគ្នាដំបូងៗ កម្រឃើញមនុស្សប្រុសយំណាស់ ភាគច្រើនជាមនុស្សស្រីជាអ្នកសម្រកទឹកភ្នែក ទោះបីខាងស្រីជាអ្នកសុំបែកក៏ដោយ។ ខាងក្រោមនេះ ជាមូលហេតុដែលនាំឲ្យមនុស្សស្រីទន់ខ្សោយរឿងស្នេហា ៖

Sampleចតុកោងកែង.jpg

១. ផ្តល់សេចក្តីស្រលាញ់ឲ្យគេច្រើនពេក
ដោយសារមនុស្សស្រីមួយចំនួនលង់នឹងសម្តីផ្អែមល្ហែមរបស់មនុស្សប្រុសទើបលង់ស្រលាញ់គេរហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯង។

២. ចងចាំរឿងល្អៗច្រើនជាងរឿងមិនល្អ
មនុស្សស្រីចូលចិត្តចងចាំអនុស្សាវរីយ៍ល្អៗ ប៉ុន្តែមិនសូវគិតរឿងមិនល្អឡើយ ទើបចេះតែមិនដាច់ចិត្តពីគេ។

៣. នឹកគេខ្លាំងពេក
គ្រប់ពេលនៅម្នាក់ឯងមានអារម្មណ៍ឯកា គឺចូលចិត្តស្រមៃរហូតធ្វើឲ្យចិត្តនឹកសង្សារដល់ហូរទឹកភ្នែក។

៤. ជឿជាក់លើមិត្តប្រុសខ្លាំងពេក
មនុស្សស្រីភាគច្រើនតែងតែទុកចិត្តលើមិត្តប្រុស ប៉ុន្តែចុងក្រោយបានត្រឹមឈឺចាប់ដោយសារអំពើក្បត់របស់គេ។

៥. មនោសញ្ចេតនាច្រើនជាងមនុស្សប្រុស
មនុស្សស្រីភាគច្រើនទោះមិនស្រលាញ់គេខ្លាំងក៏ដោយ តែក្រោយពេលបាត់បង់ស្នេហាម្តងៗមានអារម្មណ៍ស្តាយក្រោយ និងអាណិតសង្សារក្រោយពេលបែកគ្នា៕

អត្ថបទ៖ Queenco


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top