• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ការស្រលាញ់ដែលបោកប្រាស់

[Copy link]
1774 0
Share
ពេលខ្លះចង់ក្លាយជាមនុស្សបាត់ការចងចាំ ចង់បំភ្លេចគ្រប់យ៉ាងពីមុនចេញឱ្យអស់ ជាពិសេសរាល់ទង្វើល្អក្លែងក្លាយដែលអ្នកធ្លាប់បានធ្វើចំពោះខ្ញុំពីមុន។ អ្នកពិតជាពូកែសម្តែងឥតខ្ចោះ អ្នកធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានសំណាងដែលខ្ញុំមានអ្នកនៅក្នុងជីវិត អ្នកធ្វើឱ្យខ្ញុំជឿជាក់ អ្នកធ្វើឱ្យខ្ញុំមានសេចក្តីសុខ ។ ប៉ុន្តែទង្វើបែបនោះវាកើតមកលើខ្ញុំ ត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ។

1.jpg

ការពិតក៏បង្ហាញខ្ញុំពីចរិតពិតប្រាកដរបស់អ្នកចេញមក ដឹងទេថាការលេងសើចមួយពេលរបស់អ្នក បានសម្លាប់បេះដូងមនុស្សម្នាក់នេះ ស្ទើរតែក្លាយជាមនុស្សបាត់បង់សតិ ចេះឈឺចាប់ ហើយផ្លាស់ប្តូរខ្លួនឯងជាមនុស្សថ្មីផ្សេងទៀត ។


តើបេះដូងអ្នកសាងមកពីអ្វីបានជាមិនចេះឈឺចាប់បែបនេះ ? ខ្ញុំបានប្រគល់បេះដូងមួយដ៏ស្រស់ស្អាតដែរខ្ញុំខំថែរទុកជាយូរឱ្យទៅអ្នកហើយ តែហេតុអ្វីក៏អ្នកបណ្តាយឱ្យវារងរបួស បែបនេះ……មនុស្សគ្មានមនោសញ្ចេតនាពិតប្រាកដដូចជាអ្នកគ្មានថ្ងៃយល់ពីអារម្មណ៍ឈឺចាប់របស់គេទេ ។ មនុស្សខ្លះចូលមកក្នុងជីវិតររបស់យើងវាហាក់បីដូចជាមកដើម្បីតែទូទាត់កម្មពៀរជាមួយគ្នាតែប៉ុណ្ណោះ ៕

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top