• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

វិធីធ្វើ ខ្យងស្ងោរ ទឹកប្រហុក

[Copy link]
645 0
Share
dfg.jpg
គ្រឿងផ្សំ៖
-ខ្យងស្រែ
-ប្រហុក ១ស្លាបព្រាបាយកន្លះ(ចិញ្ច្រាំអោយម៉ត់)
-គល់ស្លឹកគ្រៃ ៥ស្លាបព្រាបាយ(រឺច្រើនជាងនេះតាមចំណង់ចំណូលចិត្ត)ហាន់ហើយ
-ខ្ទឹមស ៥កំពឹស ផ្លែម្ទេសទុំ ៣ផ្លែ(រឺច្រើនជាងនេះតាមចំណង់ចំណូលចិត្ត)ចិត្តតូចៗ រួចបុកចូលគ្នាអោយម៉ត់
-ខ្ទឹមក្រហម ៣មើមចិត្តតូចៗ
-ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
-ស្លឹកក្រូចសើច ២សន្លឹកហាន់តូចៗ
-រំដេង ១ស្លាបព្រាបាយចិត្តតូចៗ
-ទឹកឆ្អិន កន្លះចានចង្កិះ
-ស្ករស (ដាក់ក៏បានអត់ក៏បានតាមចំណុលចិត្ត)
របៀបធ្វើ៖
-ដាំទឹកអោយពុះ (ទឹកបន្តិច)ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំអោយបែក២គល់ អំបិល ប៊ីចេង និងស្ករមួយមុខបន្តិច ដាក់ខ្យងស្ងោរប្រហែល ១០ទៅ១៥នាទី
-ពេលញុាំឆ្កិះយកសាច់ខ្យង ជ្រលក់ជាមួយទឹកប្រហុកជាការស្រេច។
របៀបធ្វើទឹកប្រហុក៖
-អ្នកត្រូវយកចានមួយមកដាក់ ប្រហុកដែលចិញ្ច្រាំរួច ទឹកក្រូចឆ្មារ ខ្ទឹមសរ ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិន(បើចង់អោយមានពណ៍ស ដាក់ទឹកដោះគោឆៅបន្តិច)កូរបញ្ចូលគ្នាអោយសព្វ ភ្លក់មើលតាមចំនូលចិត្ត(ភាគច្រើន រស់ជាតិវាគឺ ជូរ ប្រៃ ហិរ)៕



អត្ថបទដោយ៖ Orchid
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top