• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

សំបកចេក ! តើវាមានប្រយោជន៏ដែរទេ?

[Copy link]
466 0
Share
សំបកចេកវាផ្ទុកទៅដោយសារជាតិប៉ូតាស្យូមយ៉ាងច្រើន ប្រមាណ(៤០%)ដែលអាចជំរុញដល់ការដុតបំផ្លាញជាតិកាឡូរីរបស់អ្នកបានច្រើនហើយនៅតែរក្សាថាមពលក្នុងរាងកាយអ្នកដដែល។ដោយសារតែវាសម្បូរទៅដោយសារជាតិប្រឆាំងនិងអុកសុីតកម្ម វីតាមីន A និង B ហើយជាតិកាកសសៃដែលនៅក្នុងសំបកចេកនោះនិងជួយអោយអ្នកមិនឆាប់ឃ្លាន។
ថងថង.jpg
សំបកចេកទុំមានលទ្ធភាពខ្ពស់ប្រឆាំងនិងជំងឺមហារីក រីឯសំបកចេកខ្ចីក៏ជួយបំផ្លាញជាតិខ្លាញ់ដែលលើសក្នុងរាងកាយបានផងដែរ។
ដើម្បីអោយមានភាពងាយស្រួលក្នុងការបរិភោគសំបករបស់វានោះ អ្នកអាចអនុវត្តន៏ធ្វើតាមវិធីខាងក្រោមបាន៖
វិធីទី១៖
លាងចេកទុំអោយស្អាត ទាំងសំបក រួចចិត្តតូចៗដាក់ចូលក្នុងម៉ាសុីនកិនផ្លែឈើ អាចបន្ថែមផ្លែឈើផ្សេងទៀតាមចំណូលចិត្តរបស់អ្នក តែកុំបន្ថែមស្កររឺទេកដោះគោអោយសោះ។ក្រោយពេលកិនរួចបន្ថែមទឹកកក យកមកទទួលទានទើបឆ្ងាញ់ពិសារ។ហើយគួរទទួលទាន ២កែវក្នុង១ថ្ងៃ នៅមុនពេលបាយថ្ងៃត្រង់ និងក្រោយបាយ១ម៉ោង។
វិធីទី២៖
លាងសំអាតសំបកចេកប្រមាណ ១០ផ្លែ(មិនត្រូវកោសសាច់ជាប់ខាងក្នុងចេញទេ)បន្ទាប់មកដាក់ស្ងោរក្នុងទឹកប្រមាណ ១,៥ ទៅ ២លីត្រ។ដល់ពេលទឹកពុះទុកបន្ថែម ៥នាទីទៀត ទើបដាក់ចុះទទួលទានពេលទឹកត្រជាក់ ញុាំជំនួសទឹកសាបរាល់ថ្ងៃ។រឺអាចកែច្នៃជាមុខម្ហូបដែលអ្នកចូលចិត្តក៏បាន៕


អត្ថបទដោយ៖ Orchid

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top