• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

បំបែកឯកទេសកម្មនៃបច្ចេកវិទ្យាចំនួន ១០ ក្នុង២០១៨

[Copy link]
446 0
Share
បច្ចេកវិទ្យាឬជាការប្រមូលផ្តុំបច្ចេកវិទ្យាមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់យើង។ បច្ចេកវិទ្យាបានបង្កើតរួចហើយ មនុស្សសប្បនិម្មិតក្នុងប្រព័ន្ធអ៊ីនធឺណេត។ នេះគឺជាបបច្ចេកវិទ្យាចំនួន ១០ចុងក្រោយ ដែលបានបង្កើតនៅក្នុងឆ្នាំ ២០១៨។

AA.jpg

១.ម៉ាស៊ីនបោះពុម្ពលោហៈធាតុ ចេញជារូបពិតដូចស្មូនរូប (3-D)
ការបោះពុម្ភ 3 -D ត្រូវបានគេច្រើនទសវត្សមកដោយអ្នករចនាដែលផលិតចេញគំរូដើម ពីបាស្ទិកជាពិសេសដែកមានតំលៃថ្លៃនិងពិបាកបោះពុម្ព។ ឥឡូវនេះម៉ាស៊ីនបោះពុម្ពអាចបង្កើតវត្ថុលោហៈយ៉ាងឆាប់រហ័សនិងមានតម្លៃថោក។២.អំប្រ៊ីយ៉ុងសិប្បនិមិត្ត
អ្នកឯកទេសនៅនៅចក្រភពអង់គ្លេសបានបង្កើតអំប្រ៊ីយ៉ុងសត្វកណ្តុរដោយប្រើតែកោសិកាដើម គ្មានស៊ុតគ្មានមេជីវិតឈ្មោល គឺគ្រាន់តែយកកោសិកាដកចេញពីអំប្រ៊ីយ៉ុងមួយទៀតដើម្បីបង្កើតជីវិតមួយបាន។ ការសិក្សានេះមិនទាន់អនុវត្តទៅលើមនុស្សនៅឡើយទេ ដោយកំពុងស្ថិតក្នុងការពិភាក្សាលើក្រមសីលធម៌។
៣. ទីក្រុងមានវិញាណ
ជាទីក្រុងដែលនៅតាមទីប្រជុំជននឹងត្រូវស្ថានាឡើងវិញនូវបច្ចេកវិទ្យាឌីជីថលថ្មីចុងក្រោយបំផុត។ បច្ចេកវិទ្យាប្រើបណ្តាញឧបករណ៍ចាប់សញ្ញាធំទូលាយដែលប្រមូលទិន្នន័យ ពីអ្វីគ្រប់យ៉ាងចាប់ពីគុណភាពខ្យល់ទៅកំរិតរំខានដល់សកម្មភាពរបស់មនុស្ស។
៤. កម្មវិធីសិប្បនិមិត្ត AI សំរាប់បម្រើសេវា
AI ត្រូវបានបង្កើតឡើង ក្នុងគោលដៅគ្រប់គ្រងនិងបម្រើសេវាពីចំងាយ តាមប្រព័ន្ធអ៊ីនធឺណេត របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Cloud Amazon Baidu Google និង Microsoft ។
៥. កម្មវិធីត្រួតពនិត្យនិងតាមដាន
កម្មវិធីនេះមានសមត្ថភាព ត្រូតពិនិត្យលំអិតលើរូបភាពពិតនិងភាពក្លែងក្លាយរូបក្លែងក្លាយប៉ុន្តែកម្មវីធីនេះ មិនអាចបង្កើតរូបភាពដោយខ្លួនឯងទេ។
៦.កាសត្រចៀកមានកម្មវិធីបកប្រែភ្លាម Babel Fish
កាសនេះមានលទ្ធបកភាសាផ្សេងគ្នាពេលកំពុងនិយាយដោមិនមិនមានអ្នកបកប្រែ។
៧.បច្ចេកវិទ្យាកំចាត់សារធាតុកាបូននៅក្នុងខ្យល់
ក្រុមហ៊ុន Net Power អាចបង្កើតថាមពលអគ្គីសនី ក៏ដូចជារោងចក្រថាមពលឧស្ម័នធម្មតា និងចាប់យកសារធាតុកាបូនឌីអុកស៊ីតទាំងអស់ដែលបានបញ្ចេញនៅក្នុងដំណើរការនេះ។
៨.កម្មវិធី Perfect Online Privacy
កម្មវិធីនេះរក្សាការសម្ងាត់លើប្រព័ន្ធអ៊ីនធឺណេត ឬព័ត៌មានលំអិតផ្សេងទៀត ដែលរារាំងហានិភ័យនៃការរំលោភសិទ្ធិឯកជនឬការលួចអត្តសញ្ញាណ។
៩.កម្មវធីទាយហ្សែន
ថ្ងៃណាមួយទារកនឹងទទួលបានសន្លឹកបៀររបាយការណ៍ DNA នៅពេលកើត។ របាយការណ៍ទាំងនេះនឹងផ្តល់នូវការព្យាករណ៍អំពីឱកាសនៃការរងគ្រោះពីជំងឺគាំងបេះដូងឬជំងឺមហារីកការជក់បារីលើថ្នាំជក់និងការឆ្លាតវៃជាងមធ្យម។
១០. Quantum Leap        
ជាបច្ចេកវិទ្យាដែលបង្កើតឡើងសំរាប់ប្រើប្រាស់នៅលើម៉ាស៊ីនកកុំព្យូទ័រ ដែលប្រើថាមពលអគ្គីសនីតិចបំផុត។
គេសង្ឃឹមថានៅពេលអនាគត បច្ចេកវិទ្យាដែលទំនើបជាងនេះនឹងត្រូវបានគេបង្កើតឡើងជាបន្តទៀត។

អត្ថបត៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top