• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

តើធ្វើយ៉ាងម៉េចដើម្បីកាត់ចិត្តចេញពីមនុស្សដែលមិនបានស្រលាញ់យើង?

[Copy link]
1460 0
Share
ការធ្លាក់ទៅក្នុងអន្លង់ស្នេហ៏នរណាម្នាក់ វាជាអារម្មណ៏មួយដែលរំភើបបំផុតដែលបានកើតឡើង តែចំពោះអ្នកដែលមានអារម្មណ៏បែបនោះចំពោះគ្នាទៅវិញទៅមកប៉ុន្នោះ។ប៉ុន្តែបើវាក្លាយជាស្នេហាតែម្ខាងវិញនោះ ស្នេហាវានិងក្លាយជារឿងមួយដែលគ្រោះថ្នាក់និងឈឺចាប់សំរាប់អ្នកតែម្នាក់ឯង ហើយវាអាចនិងធ្វើអោយអ្នកគិតផ្តេសផ្តាសបាន។បើអ្នកមានអារម្មណ៏ថាស្នេហារបស់អ្នកគឺកំពុងឈានទៅរកទីបញ្ចប់ដែលផ្ដល់អោយអ្នកតែក្តីឈឺចាប់នោះ អ្នកគួរតែកាត់ចិត្តហើយដើរចេញពីស្នេហាបែបនោះ។ខាងក្រោមនេះយើងមានវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកអោយឆាប់កាត់ចិត្តបាន។

dfdg.jpg
ទទួលស្គាល់នូវការពិតដែលគេមិនមែនជាមនុស្សសំរាប់អ្នកនោះទេ។ចាត់ទុកថាជាបទពិសោទធ៏ក្នុងជីវិតទៅចុះ ព្រោះបើអ្នកនៅតែបន្តរនោះវាមានតែការឈឺចាប់ និងការស្រលាញ់ដែលគ្មានភាពស្មោះត្រង់តែប៉ុណ្ណោះ។
ចាប់ផ្តើមគិតពីខ្លួនឯងអោយបានច្រើន។ស្រលាញ់ខ្លួនឯងអោយច្រើន ប្រមូលអារម្មណ៏ស្រលាញ់ បារម្ភនិងយកចិត្តទុកដាក់ចំពោះខ្លួនឯងវិញ បើអ្នកផ្សេងមិនត្រូវការ ត្រូវផ្តល់អោយខ្លួនឯងវិញ កុំរង់ចាំអោយអ្នកណាម្នាក់យកចិត្តទុកដាក់ចំពោះអ្នក ចាប់ផ្តើមរស់នៅក្នុងពិភពរបស់អ្នកជាថ្មី។

ចំណាយពេលសប្បាយរីករាយជាមួយមិត្តភក្តិ។ឈប់គិតអំពីស្នេហាមួយរយៈ ដើរកំសាន្តជាមួយមិត្តរបស់អ្នក ព្រោះមានតែពួកគេដែលយល់ពីអ្វីដែលអ្នកបានឆ្លងកាត់។ត្រូវប្រាប់ខ្លួនឯងថា បាត់បង់ស្នេហាគ្មានអ្វីអស្ចារ្យទេ គឺគ្រាន់តែក្លាយជាមនុស្សទំនេរជាថ្មី ហើយមានពេលទំនេរសំរាប់ខ្លួនឯងច្រើនជាងមុនទៀតផង។

ធ្វើខ្លួនឯងអោយរវល់។បើយើងនៅរវល់យករឿងឈឺចាប់មកគិតនោះ អ្នកនិងគ្មានថ្ងៃចាកចេញពីភាពឈឺចាប់បាននោះទេ។ព្យាយាមធ្វើអ្វីដែលថ្មីនិងរឿងអស្ចារ្យផ្សេងៗដែលអ្នកមិនធ្លាប់ធ្វើពីមុន ដើម្បីរំខានខ្លួនឯងអោយរវល់ កុំអោយគិតដល់រឿងទាំងនោះ។

ផ្លាស់ប្តូរខ្លួនឯងអោយក្លាយជាមនុស្សថ្មី។រូបរាងខាងក្រៅរបស់យើង គឺវាឆ្លុះបញ្ចាំងពីអារម្មណ៏របស់យើងចំពោះខ្លួនឯង។ដូច្នោះបើអាចផ្លាស់ប្តូរខ្លួនឯងអោយក្លាយជាមនុស្សម្នាក់ដែលមិនដូចពីមុន ដូចជា ការស្លៀកពាក់ ការតុបតែងមុខ តុបតែងខ្លួនជាដើម នោះវានិងជួយអោយអ្នកមានអារម្មណ៏ប្រសើរជាងមុន។

ផ្តើមនួវដំណើរកំសាន្តមួយសំរាប់ខ្លួនឯង ទៅកន្លែងដែលខ្លួនឯងប្រាថ្នា កន្លែងដែលធ្វើអោយអ្នកមានអារម្មណ៏ស្រស់ស្រាយ។

ធ្វើលំហាត់ប្រាណរាងកាយ ដែលជាផ្លូវមួយក៏អាចនាំអោយអ្នកបំភ្លេចនូវរឿងឈឺចាប់បានដែរ ។ការាំកម្សាន្តក៏ជាភាពរីករាយមួយដែរ។នោះអ្នកនិងគ្មានពេលគិតពីវាបានទៀតទេ ហើយយូរទៅអ្នកនិងបំភ្លេចបាន។

ផ្តល់ពេលវេលាសំរាប់ខ្លួនឯង។អ្នកដឹងថាការឈឺចាប់នោះវានិងកើតឡើង ដូច្នេះអ្នកគ្រាន់តែរស់នៅតាមធម្មតា ទុកអោយពេលវេលា ជាអ្នករំដោះអ្នកចេញដោយខ្លួនឯងទៅចុះ។យ៉ាងណាក៏ដោយអ្នកត្រូវតែមានភាពរឹងមាំ ទោះគេបោះបង់អ្នកក៏ដោយ សំខាន់យើងកុំបោះបង់ខ្លួនឯងអោយសោះ។ខ្ញុំដឹងថា អ្នកនឹងធ្វើវាបាន កុំចុះចាញ់អោយសោះ !៕
អត្ដបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top