• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វិធីកម្ចាត់​បញ្ហា​​ក្លិន​មាត់យ៉ាងងាយ

[Copy link]
863 0
Share
ខ្យល់ដង្ហើម​អាក្រក់​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជា​បញ្ហា​ក្លិនមាត់។ វា​ជា​បញ្ហា​មួយ​គួរឱ្យ​ខ្មាស់អៀន ហើយ​អ្នក​មាន​បញ្ហា​នេះ​មិន​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​អ្នកដទៃ​ឡើយ។ មូលហេតុ​ចម្បង​នៃ​ខ្យល់​ដង្ហើម​អាក្រក់​បណ្តាល​មកពី ខ្សោយ​សុខភាពមាត់​ធ្មេញ ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ ឬ​កង្វះ​អនាម័យ។ ប៉ុន្តែ​ជំងឺ​ជាច្រើន​ផ្សេងទៀត​ដូចជា ខ្សោយ​ថ្លើម បញ្ហា​តម្រងនោម ជំងឺ​ចាល់​អាស៊ីត​រ៉ាំរ៉ៃ ដុះ​សាច់​ច្រមុះ ជំងឺ​រលាក​ទងសួត...ក៏​បណ្តាលឱ្យ​ខ្យល់​ដង្ហើម​អាក្រក់​ផង​ដែរ។ ទម្លាប់​អាក្រក់​មួយចំនួន​ដូចជា ការជក់​បារី ទំពារ​ថ្នាំ​ជក់ ឬ​សេព​ជាតិ​ស្រវឹង​ក៏​ធ្វើឱ្យ​ធុំ​ក្លិន​មាត់​ដែរ។

aaa.jpg

ខាងក្រោម​នេះ​ជា​វិធី​កម្ចាត់​បញ្ហា​ខ្យល់​ដង្ហើម​អាក្រក់​បាន​យ៉ាងងាយ៖
គ្រឿងផ្សំ៖
  • ម្សៅសូដា
  • ​ទឹក

វិធីអនុវត្ត៖
អ្នក​គ្រាន់តែ​យក​ម្សៅសូដា 1/2ស្លាបព្រាកាហ្វេ​ដាក់​ចូល​ទឹក 1ពែង ហើយ​ជ្រលក់​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​ចូល រួច​ដុស​ធ្មេញ​របស់​អ្នក​ដូច​តាម​ធម្មតា។ បញ្ជាក់៖ អនុវត្ត​វិធី​នេះ​ឱ្យ​បាន 2ដង​ជារៀងរាល់​ថ្ងៃ អ្នក​នឹង​អាច​បំបាត់​បញ្ហា​ធុំក្លិន​មាត់​នេះ​បាន​យ៉ាង​ឆាប់រហ័ស៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top