• Orchid
  • Moderator

2Follower

  • Orchid
Facebook Twitter Google+ Share

វិធីធ្វើ មឹកអាំង ញាត់ស្នូល

[Copy link]
660 0
Share
fdgfh.jpg
គ្រឿងផ្សំ៖
-មឹកធំៗ ៣ទៅ៥ក្បាល
-ស្លឹកជីរវ៉ាន់ស៊ុយចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
-ទឹកសុីអុីវ ១ទៅ២ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាកាហ្វេ
-សាច់ជ្រូកចិញ្ច្រាំ ១ខាំ
-ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
-ការ៉ុតចិញ្ច្រាំ ១ស្លាបព្រាបាយ
-ខ្ទឹមបារាំងចិញ្ច្រាំ កន្លះស្លាបព្រាបាយ
-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹមកាត់ខ្លីៗ ១ស្លាបព្រាកាហ្វេ
-ប្រេងឆា ១ស្លាបព្រាបាយ
វិធីធ្វើ៖
-ដាំខ្ទះអោយក្ដៅ ដាក់ខ្ទឹមបំពងអោយប្រែពណ៍ សឹមដាក់សាច់ជ្រូកឆាពីរ បីត្រលប់ បន្ថែមរស់ជាតិដោយ ទឹកសុីអីវ ស្ករ ប្រេងខ្យង ម្ទេសហាវ៉ៃ ម្រេចម៉ត់ ការ៉ុត ខ្ទឹមបារាំង និងស្លឹកជីវ៉ាន់ស៊ុយ ឆាផ្សំចូលគ្នាអោយបានរស់ជាតិតាមចំណង់ចំណូលចិត្ត។
-យកសាច់ឆាទៅញាត់នៅកនុងមឹកអោយសមល្មម ណែនល្អរួចយក ឈើចាក់ធ្មេញខ្ទាស់មុខវាកុំអោយធ្លាយស្នូលចេញមកក្រៅ។
-បន្ទាប់មកយកវាទៅអាំងអោយឆ្អិនសឹមលើកដាក់ចាននិងហាន់ជាចំណិតៗ។
ទទួលទានជាមួយទឹកប៉េងប៉ោះ រឺ ទឹកត្រីកោះកុងនិងបាយសក្តៅៗ រឺធ្វើជាគ្រឿងក្លែមក៏បាន៕



អត្ថបទដោយ៖ Orchid

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top